រដ្ឋបាលខេត្តកំពង់ឆ្នាំងជូនដំណឹងស្តីពីការបិទខ្ទប់ខាងក្នុងនិងបរិវេណជុំវិញផ្សារលើក្រុងកំពង់ឆ្នាំងទាំងស្រុងជាលើកទី២បន្ទាប់ពីរកឃើញមានអ្នកឆ្លងកូវិដ១៩បំលែងថ្មីប្រភេទដែលតាDelta

ខេត្តកំពង់ឆ្នាំង:រដ្ឋបាលខេត្តកំពង់ឆ្នាំងជូនដំណឹងស្តីពីការបិទខ្ទប់ខាងក្នុងនិងបរិវេណជុំវិញផ្សារលើក្រុងកំពង់ឆ្នាំងទាំងស្រុងជាលើកទ២បន្ទាប់ពីរកឃើញមានអ្នកឆ្លងកូវិដ១៩បំលែងថ្មីប្រភេទដែលតាDeltaលើមនុស្ស២នាក់ ។ប្រការ១ត្រូវបិទខ្ទប់ខាងក្នុងនៅបរិវេណជុំវិញផ្សារលើក្រុងកំពង់ឆ្នាំងទាំងស្រុងរួមមានចាប់ពីមុខមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរហូតដល់ផ្លូវបំបែកលេខ 40 ច្រមុះជ្រូកបរិវេណជុំវិញផ្សារទាំងអស់ស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុងខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី 9 កញ្ញា 2021 ក៏ទៅរហូតមានការសម្រេចជាថ្មី ។

ការបិទខ្ទប់ទីតាំងខាងលើនេះដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19នៅក្នុងសហគមន៍បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ19 បំលែងខ្លួនថ្មីប្រភេទដែលតា Deltaលើអាជីវករក្នុងផ្សារលើនិងតម្រូវឲ្យអាជីវករផ្សារលើនិងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ពាក់ព័ន្ធជាមួយនឹងផ្សារលើចាក់អស់ធ្វើចិត្តាលើសាក់តាមលំនៅដ្ឋាននិងទីសំណាក់រឿងរាងខ្លួនឲ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលនិងអ្នកពាក់ព័ន្ធផ្ទាល់ឬប្រយោលក្នុងទីតាំងខាងលើសុខភាពរបស់ខ្លួនជាប់ជាប្រចាំនិងសូមប្រយ័ត្នទំនាក់ទំនងមកក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីយកសំណាក់ឬធ្វើតេស្តជាបន្ទាន់ចាប់ពីថ្ងៃទី 9 កញ្ញា 2021 នេះតទៅរៀងរាល់ម៉ោងធ្វើការនិងត្រូវធ្វើចិត្តតែសាក់ស្របតាមការណែនាំ ។

ក្នុងនោះត្រូវប្រគល់ភារកិច្ចជូនរដ្ឋបាលក្រុងកំពង់ឆ្នាំងដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្ត្រដែលត្រូវបិទទុកសម្រាប់ទទួលបន្ទុកអនុវត្តនិងសម្របសម្រួលលើការងារចាំបាច់រួមមានការងារផ្នែកសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ . ការងារត្រួតពិនិត្យនិងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារហាងទំនិញនិងការផ្គត់ផ្គង់ទំនិញ  .ការងារទំនាក់ទំនងនិងការអនុវត្តវិធានការសុខាភិបាលជាអាការយកសំណាក់ការធ្វើចិត្តតែសាក់ការព្យាបាលជំងឺកូវីដ19 និងការចាក់វ៉ាក់សាំងជាដើម  .ការងារផ្ដល់សេវាសុខាភិបាលទូទៅក្នុងភូមិសាស្ត្រដែលបិទទុកដោះស្រាយនូវរាល់យថាហេតុផ្សេងៗ ។

ក្នុងការអនុវត្តការបិទស៊ុបខាងលើនេះបុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ 2 ប្រការ 3 ប្រការ 4 ខាងលើវិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមវិធានការកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19 នឹងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀតនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ។

នាយករដ្ឋបាលសាលាខេត្តប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកនិងមេឃុំចៅសង្កាត់ពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងរៀងខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *