ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី៩កញ្ញា២០២១នេះអភិបាលខេត្តកំពង់ឆ្នាំងឯកឧុត្តមស៊ុនសុវណ្ណារិទ្ធ ដែលអមដំណើរដោយឯកឧុត្តម កែវវណ្ណដេត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់លែងរួមនិងអស់លោកលោកស្រីប្រធានមន្ទីរួមនិងសការីសហការី បាននាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនូវជំងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៣៣៥គ្រួសារស្ថិតនៅក្នុងតំបន់ដែលបិទខ្ទប់ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចជហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ធមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ធានខេត្តកំពង់ឆ្នាំង លោកទាំងទ្វាតែងតែគិតគូរនិងយកចឹត្តទុកដាក់លើការអភិវឌ្ឍន៍ខេត្តអោយកាន់តែមានការរីកចម្រើនដែលសមិទ្ធិផលជាច្រើនសម្រាប់ខេត្តកំពង់ឆ្នាំង ហើយអំឡុងពេលនៃការប្រយុទ្ធប្រឆាំងការរីករាលដាលនៅជំងឺកូវីដ១៩នៅមិនទាន់បានស្រាកស្រាននៅឡើយនោះ តែងតែបានផ្តល់ នូវស្បៀងអាហារជាច្រើនដល់រដ្ធបាលខេត្តសម្រាប់នាំយកចាត់ចែងផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ធដែលទទូលរងផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺជំងឺកូវីដ១៩ នៅទូទាំងខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងតំបន់ធ្វើការបិទខ្ទប់នេះ ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សាអោយបាននូវគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាល ពិសេស ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើង និងសហគមន៍យើងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ ។
អភិបាលខេត្តកំពង់ឆ្នាំងឯកឧុត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់អោយដឹងទៀតថានៅក្នុងខេត្តកំពង់ឆ្នាំងមានឃុំសង្កាត់ទាំងអស់៧១និងមានកន្លែងជាង៦០កន្លែងសម្រាប់ដាក់ពលកចំណាកស្រុកធ្វើចិត្តាឡីស័កដែលមានដាក់មនុស្ស៣០០០នាក់ជំហានទី១និងមានសម្រាប់បំរុងជំហានទី២ផងដែរ ។
អភិបាលខេត្តកំពង់ឆ្នាំងក៍បានបញ្ជាក់បន្ថែមទៀតថាអាជ្ញាធខេត្តកំពង់ឆ្នាំងនៅសប្តារ៍នេះនិងត្រូវបានបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១ហើយនៅថ្ងៃទី១៦កញ្ញា២០២១និងត្រូវបានបន្តចាក់ដូសទី២បន្តទៀត ។
អំណោយដែលបាននាំយកមកធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋបិទខ្ទប់ក្នុងឃុំសំរោងសែនទាំង៣៣៥គ្រួសារក្នុងពេលនេះដោយ១គ្រួសារៗទទូលបានអង្ករ ២៥គ.ក្រ .មីជាតិ០១កេស.ទឹកត្រី១យួរ.ទឹកស៊ីអ៉ីវ១យួរ.ត្រីខ១យួរ. ៕ដោយ៖សុក្ខារិន