ឯកឧត្តម អម សុភា បានដឹកនាំមន្ទីរជំនាញចូលរួមសិក្ខា សាលាស្តីពីការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ឆ្នាំ២០២១និងឆ្នាំខាងមុខ តាមប្រព័ន្ធអនឡាញ

ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី ០៧ ខែកញ្ញាឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ទីរជំនាញចូលរួមសិក្ខាសាលាស្តីពីការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ឆ្នាំ២០២១និងឆ្នាំខាងមុខ ដោយប្រើប្រាស់អភិក្រមសកម្មភាពមិនគ្រោះអាសន្នកើតឡើងនិងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន តាមប្រព័ន្ធអនឡាញ មានរយះពេល២ថ្ងៃ គឺថ្ងៃទី០៧ និងទី០៨ ខែកញ្ញា ឆ្នាំ២០២១។

អង្គសិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ( TBC ) និងឯកឧត្ដម លោកជំទាវគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ    ។

គោលបំណងសំខាន់គឺដើម្បីជាយន្តការក្នុងការត្រៀមរៀបចំផែនការត្រៀមបម្រុង និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៅឆ្នាំ២០២១ និងឆ្នាំខាងមុខ ក្នុងការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខដោយប្រើប្រាស់អភិក្រមសកម្មភាពមិនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ៕ សុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *