ស្ទឹងត្រែងៈ សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បាន ឃាត់ខ្លួន អ្នកកាសែត ចំនួន ១០ នាក់ កាលពី ព្រឹក ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២១ ដោយ ចោទប្រកាន់ ពាក់ព័ន្ធ ពីបទ កំហែង យក ទារប្រាក់ ពី អ្នកដឹកឈើ ។
ប្រភពព័ត៌មាន បាន ឲ្យ ដឹងថាៈ អ្នកសារព័ត៌មាន ចំនួន ១១ នាក់ ជិះ រថយន្ត ៣ គ្រឿង បាន ឃាត់ រថយន្ត យី ឌុប ដឹកឈើ ប្រភេទ គ្រឿងផ្ទះ មួយគ្រឿង នៅលើ ដងផ្លូវ ជាតិ លេខ ៩ ស្ថិត ត្រង់ចំណុច ផ្លូវ ចូល ជាំ ធំ ឃុំ ស្រែ ឫស្សី ស្រុក ថា ឡា បរិ វ៉ា ត់ ខេត្តស្ទឹងត្រែង ។
អ្នកសារព័ត៌មាន ទាំងនោះ មិនមែនជា អ្នក នៅក្នុង ខេត្តស្ទឹងត្រែង ទេ គឺ ពួកគេ មកពី តាម បណ្ដា ខេត្ត ផ្សេង ដែល បាន ចុះមក បំពេញការងារ ក្នុងភូមិ សាស្ត្រ ខេត្តស្ទឹងត្រែង ។ លុះ ពេល ប្រទះឃើញ រថយន្ត ដឹកឈើ ក៏បាន ឃាត់ និង រាយការណ៍ ទៅ សមត្ថកិច្ច ។
បន្ទាប់មក មន្ត្រី កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ក៏បាន ចុះទៅ ដល់ទី តាំង រថយន្ត ដែល ក្រុម អ្នកសារព័ត៌មាន បាន ឃាត់ រថយន្ត ដឹកឈើ នោះ ស្រាប់តែ អ្នកសារព័ត៌មាន នាំគ្នា បើករថយន្ត ចេញ អស់ ។ អ្នកដឹកឈើ ក៏បាន ប្ដឹង ចោទប្រកាន់ ក្រុម អ្នកសារព័ត៌មាន ពីបទ កំហែង យក ទារប្រាក់ ចំនួន ៤.០០០ ដុល្លារ ។
ក្រោយពី មាន ពាក្យបណ្ដឹង ពី អ្នកដឹកឈើ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ក៏បាន ឃាត់ រថយន្ត តូយ៉ូតា កាមរី ពណ៌ ក្រហម មួយគ្រឿង និង រថយន្ត ២ គ្រឿង ទៀត ត្រូវ កងរាជអាវុធហត្ថ ស្រុក ឆែប ខេត្តព្រះវិហារ ឃាត់ បញ្ជូន មក ខេត្តស្ទឹងត្រែង ។
អ្នកសារព័ត៌មាន ចំនួន ១១ នាក់ នោះ ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន ១០ នាក់ ហើយ ម្នាក់ទៀត បានគេច ខ្លួន ។ ចំពោះ រថយន្ត ដឹកឈើ មួយគ្រឿង នោះ ក៏ ត្រូវបាន ឃាត់ទុក ។
រថយន្ត ដឹកឈើ ខាងលើនេះ មាន ទិសដៅ ចេញពី ភូមិ ស្រឡៅ ឃុំ អន្លង់ ជ្រៃ ស្រុក ថា ឡា បរិ វ៉ា ត់ ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ ភូមិ តា រេ ន ជោ ឃុំ អង្កាញ់ ស្រុក ទ្រាំង ខេត្តតាកែវ ដោយមាន ការអនុញ្ញាត ពី ជំនាញ ផ្នែក រដ្ឋបាល ព្រៃឈើ ស្រុក ថា ឡា បរិ វ៉ា ត់ ដើម្បី យកទៅ សាងសង់ លំនៅដ្ឋាន នៅ ខេត្តតាកែវ៕SKS