ខេត្តពោធិសាត់:នៅថ្ងៃទី៦កញ្ញា២០២១កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលក្រគដឹកនាំដោយនាយផ្នែក លោក ភិនវណ្ណា ដោយមានការសហការជាមួយសង្កាត់រដ្ឋបាលជលផលកណ្តៀង.នគបាលស្រុកកណ្តៀង.យោធាខេត្ត.បសនចុះប្រតិបត្តការនៅចំណុចពីជ្រោយតាកែវ.ក្នុងភូមិកោះកែវរហូតដល់.ជ្រោយខ្សុំ ក្នុងភូមិចារុះ ឃុំរាំងទិល ស្រុកកណ្តៀងខេត្តពោធិសាត់គ្រាដែលភ្លៀងធ្លាក់រាល់ថ្ងៃហើយទឹកទន្លេសាបមានការហក់ឡើងផងដែរ ។
នៅក្នុងការបង្ក្រាបខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងសាច់អួនកនរឡាញឹកចំនួន៦ខ្សែរប្រវែង១២០០ម៉ែត្រក្បាលបរ១២គ្រឿងបង្គោល៤០០ដើមនិងបានចាក់លែងត្រីចម្រុះចូលទន្លេវិញផងដែរ ។
ដោយឡែកនៅថ្ងៃដដែលនេះកម្លាំងចម្រុះមួយក្រុមដែលដឹកនាំដោយនាយសង្កាត់រដ្ឋបាលជលផលបាកានដឹកនាំដោយលោក លឹមសុក្រិត.សហការជាមួយយោធាខេត្ត.សហគមន៍ ចុះត្រួតពិនិត្យនិងបង្ក្រាប់បទល្មើសនេសាទនៅចំណុចព្រែកតាឡែនក្នុងភូមិព្រែកក្រឃុំមេទឹកស្រុកបាកាន ។
ជាលទ្ធផលបង្ក្រាបរបៃងស្បៃមុង៧ខ្សែប្រវែង៧៥០ម៉ែត្រលូកងស្បៃមុង១៤មាត់បងហគោល២០០ដើមនិងបានចាក់លែងត្រីចូលក្នុងទន្លេវិញផងដែរ ។
កន្លងទៅថ្មីៗនេះនាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់លោក. ភុំវិមល.បានធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលមានមុខរបបនេសាទ សូមកុំធ្វើការនេសាទក្នុងរដូវបិទនេសាទខណះទឹកទន្លេកំពង់ឡើងហើយក៍ជារដូវត្រីគ្រប់ប្រភេទពង់កូនផងដែរ ៕ ដោយសុក្ខារិន