ដំណាំស្រូវខេត្តកំពង់ធំកើនឡើងខ្ពស់ជាងឆ្នាំមុនៗ ផ្ទៃដីអនុវត្តបានសរុបចំនួន ២២៧ ៤៦៦ហិកតា

កំពងធំ ៖  លោក  ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមញ់ និង នេសាទខេត្តកំពង់ធំបានប្រាប់នាថ្ងៃទី០៧ ខែ កញ្ញា នេះថា ក្នុងខេត្តកំពង់ធំ ការបន្តបង្កើនផលិតភាពស្រូវ និងដំណាំផ្សេងទៀត តាមរយៈការពង្រឹង ការពង្រីក និងការធានា ចីរភាពនៃ ប្រព័ន្ធសេវាបច្ចេកទេស និងព័ត៌មានទីផ្សារកសិកម្ម ដោយជំរុញសេវាទាំងនោះ ឲ្យមានរចនាសម្ព័ន្ធទៅដល់ មូលដ្ឋាន ហើយផ្សារភ្ជាប់ជាមួយ នឹងបណ្តាញអ្នកស្ម័គ្រចិត្ត និងដៃគូដែលមានការពាក់ព័ន្ធការលើកកម្ពស់ ការស្រាវជ្រាវនិងការអភិវឌ្ឍ ដើម្បីបង្កើនផលិតភាព និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការផលិត និងប្រើប្រាស់ពូជដែល មានគុណភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារ ការកែលម្អប្រព័ន្ធប្រមូល និង ទុកដាក់កសិផលការរៀបចំ និងកែសម្រួលក្របខណ្ឌគតិយុត្ត សម្រាប់ការគ្រប់គ្រង ការផលិតពូជ ការនាំចូល ធាតុចូលកសិកម្ម ប្រព័ន្ធកសិកម្មតាមកិច្ចសន្យា ការគ្រប់គ្រងដី កសិកម្ម និងការ អភិវឌ្ឍធនធានមនុស្ស សម្រាប់ផ្នែកផលិតកម្មដំណាំកសិកម្ម។ ដើម្បី បំពេញសេចក្តីត្រូវការ របស់កសិករ ការផ្តល់សេវាកម្មផ្សព្វ ផ្សាយកសិកម្មរបស់ផ្នែក ឯកជន អង្គការក្រៅរដ្ឋាភិបាល ត្រូវបានជំរុញឲ្យមានការចូលរួមកាន់តែច្រើន ថែមទៀត។

លោក  ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ធំបានបន្តថា ផ្ទៃដីអនុវត្តបានសរុបចំនួន ២២៧ ៤៦៦ហិកតា ស្មើនឹង ១០៦,៦៤ ភាគរយ នៃផែនការ ២១៣ ៣០០ហិកតា បើធៀបទៅនឹងឆ្នាំមុនរយៈពេលដូចគ្នាគឺខ្ពស់ជាងចំនួន ១៣ ៦៨៩ ហិកតា ក្នុងនោះ ៖ ព្រោះស្រូវវាចំនួន ៣ ៦៣៣ ហិកតា- ស្រូវធ្ងន់សរុបចំនួន ៤៧ ៩០១ ហិកតា (ព្រោះចំនួន ៤៧ ៣១៩ហិកតា និងស្ទូងចំនួន៥៨២ ហិកតា)  – ស្រូវកណ្តាលសរុបចំនួន៩៩ ០៦៣ហិកតា(ព្រោះចំនួន៩៧ ៤៩៣ហិកតានិងស្ទូងចំនួន១ ៥៧០ហិកតា) – ស្រូវស្រាលសរុបចំនួន ៧៦ ៣៥០ ហិកតា  ។

ក្នុងនោះស្រូវស្រាលបង្កើនរដូវចំនួន៣៤ ៩៦៨ ហិកា និងស្រូវស្រាលធម្មតាចំនួន៤១ ៥៦២ ហិកតា (ព្រោះចំនួន៤១ ៣៦០ហិកតា និងស្ទូងចំនួ២០២ហិកតា) – ស្រូវចំការចំនួន ៣៣៩ ហិកតា ។  – ផ្ទៃដីប្រមូលផលស្រូវស្រាលបង្កើនរដូវសរុបចំនួន ៤២០១៧ ហិកតា ទិន្នផលជាមធ្យម ៤,៣០៨ តោន/ហិកតា

ផ្ទៃដីខូចខាត ស្រូវរដូវវស្សា – ខូចខាតដោយគ្រោះរាំងស្ងួតលើដំណាំស្រូវ ចំនួន ០៥ឃុំ រួមមានបន្ទាយស្ទោង កំពង់ចិនជើងព្រះដំរី រុងរឿង និង ទ្រា ស្រុកស្ទោង សរុបចំនួន៦៨៨ ហិកតា មាន ដោយសារកន្លងមក នៅតាម បណ្តាឃុំ ទទួលបានទឹកភ្លៀងសង្ហោះលើដំណាំស្រូវតិចតួច និងជួបគ្រោះរាំងស្ងួតបន្ត ជាហេតុ បណ្តាឲ្យមានការខូចខាតដំណាំស្រូវមន្ថែមទៀត ។

លោក  ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ធំ ចំពោះតម្លៃស្រូវវិញ – តម្លៃស្រូវ៥៤៥១សើមជាមធ្យមចន្លោះពី ៧៨០ ទៅ ៨០ រៀល/គីឡូក្រាម – តម្លៃស្រូវ៤៩សើម ជាមធ្យមចន្លោះពី ៨៤០ ទៅ ៨៨០ រៀល/គីឡូក្រាម – តម្លៃស្រូវសែនក្រអូប សើមជាមធ្យមចន្លោះពី ៨៨០ ទៅ ៩០៥ រៀល/គីឡូក្រាម ។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ធំ បានបានបញ្ជាក់បន្ថែមថា ការអនុវត្តសរុបបានចំនួន ៥១ ២៧៣ ហិកតា ក្នុងនោះដំណាំឪឡឹកចំនួន១ ២៥១ ហិកតា ដំណាំពោតចំនួន ៤៨០ ហិកតា ដំណាំដំឡូងមីចំនួន៤៨ ៤៣៧ ហិកតាសណ្ដែកបាយចំនួន៤៣៥ហិកតា ដំណាំបន្លែសរុបចំនួន៦៣៨ ហិកតា។

You might like

Leave a Reply

Your email address will not be published. Required fields are marked *