ខេត្តពោធិ៍សាត់:នៅវេលាម៉ោង៩និង០០នាទីថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ មន្ត្រីជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ.ការស៊ីនួន.ភេទប្រុសអាយុ ៤២ ឆ្នាំរស់នៅភូមិក្បាលពាម.ឃុំស្យា.ស្រុកកណ្ដៀង.ខេត្តពោធិសាត់ បានបាត់ម៉ូតូម៉ាកហុងដាស៊េរី ២០០៥ពណ៌ខ្មៅ ដាក់នៅក្បែរផ្ទះត្រូវជនមិនស្គាល់មុខបានធ្វើសកម្មភាពលួចបាត់នៅថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ ២០២១ វេលាម៉ោងម៉ោង១៧.៤៥នាទី ។
ស្នងការរងនគបាលខេត្តពោធិ៍សាត់លោកឧុត្តសេនីយ៍ត្រី .ម៉ូលីដា.ទទួលផែនកណ្តាលយុត្តិធម៍បានអោយដឹងនៅល្ងាចថ្ងៃទី៦កញ្ញា២០២១នេះថាក្រោយទួលបណ្តឹងភ្លាមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញម៉ូតូម៉ាក 0៥ ខាងលើនេះនៅនឹងជនសង្ស័យឈ្មោះ ប៊ុន.រាជសី.ភេទប្រុសអាយុ ១៤ ឆ្នាំរស់នៅភូមិក្បាលហុង.សង្កាត់បន្ទាយដី.ក្រុងពោធិ៍សាត់និងខេត្តពោធិ៍សាត់ដែលកំពុងធ្វើសកម្មភាពដោះកំបាំងម៉ូតូចេញត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួមទាំងវត្ថុតាងម៉ូតូនិង បក្ខពួកចំនួន ២ នាក់ទៀត ១ -ឈ្មោះ.ចន.សំណាង ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិក្បាលហុងសង្កាត់បន្ទាយដីក្រុងពោធិ៍សាត់។
២ -ឈ្មោះ.ពេជ្រ.និល ភេទប្រុសអាយុ ១៨ ឆ្នាំជនជាតិខ្មែររស់នៅភូមិកំពង់ក្រសាំង.ឃុំកណ្ដៀង.ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ .។
ក្រោយការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើនេះកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ដើម្បីសួរយកចម្លើយនិងបង្កសំណុំរឿងបញ្ជូនបន្តមកស្នងការនគបាលខេត្តពោធិសាតចាត់ការបន្តតាមនិតិវិធីផងដែរ ៕ដោយ៖ សុក្ខារិន