ខេត្តពោធិ៍សាត់:កាលពីវេលាម៉ោង ១១.៤៩ នាទី ថ្ងៃទី៥កញ្ញា២០២១ម្សិលមិញកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រវៀងអ្នកជីះម៉ូតូបុកពីក្រោយម៉ូតូ សណ្តោង រឺម៉កអេដចាយ ធ្វេីដំណេីរក្នុងទិសដៅស្របគ្នា ពីលិចទៅកេីត នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ចន្លោះគីឡូម៉ែត្រលេខ ៨៣និង៨៤ ចំណុច.ស្រែតាំងយ៉ ភូមិស្ទឹងថ្មី . ឃុំប្រម៉ោយ .ស្រុកវាលវែង.ខេត្តពោធិសាត់ ។
អធិការនគបាលស្រុកវាលវែងលោកវរះសេនីយ៍ឯង.ធាងឡេង.បានអោយដឹងនៅថ្ងៃទី៦កញ្ញានេះថាម្ចាស់ម៉ូតូ ម៉ាក HONDA BEAT ពណ៌ស ពាក់ស្លាកលេខ កំពង់ ឆ្នាំ ង 1K-6247 បេីកបរដោយឈ្មោះ លន់ សុខឡេង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅ ក្នុង.ភូមិ គក .ឃុំខុនរ៉ង ស្រុកបរិបូរណ៍ . ខេត្តកំពង់ឆ្នាំង .(ស្លាប់ នឹងកន្លែង) និងរួមដំណេីរម្នាក់ ឈ្មោះ .ស សុភាព .ភេទប្រុស អាយុ ២១ ឆ្នំា រស់នៅ ភូមិកន្សែង ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង (របួសធ្ងន់ បាក់ភ្លៅខាងស្តាំ) បើកបរក្នុងល្បឿនលឿន លុះដល់កន្លែងកេីតហេតុ បានរេចង្កូតទៅបុកពីក្រោយ ពេញទំហឹង ម៉ូតូ សណ្តោង រឺម៉កអេដចាយ ម៉ាក WAVE អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបេីកបររត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុជនរងបួសបាក់ភ្លៅត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តពោធិសាត់ ដោយឡែកសពត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិ យកទៅ ធ្វើ បុណ្យតាមប្រពៃណី នៅស្រុកកំណេីត ។
ចំណែក វត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគបាលចរាចរណ៍ស្រុកវាលវែងនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំធ្វើការដោះស្រាយ តានិតិវិធីផងដែរ ៕ដោយ៖សុក្ខារិន