ឯកឧត្តម លី ធុជ នាំយកអំណោយ ដ៏ ថ្លៃថ្លា របស់ សម្តេច តេជោ និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប្រគល់ ជូន ដល់ ប្រជាពលរដ្ឋ ចំនួន ១១០ គ្រួសារ ក្នុង ក្រុង បាវិត

ខេត្តស្វាយរៀង៖នៅ ថ្ងៃ ទី ០៥  ខែ កញ្ញា   ឆ្នាំ ២០២១   ក្នុង  នាម លោកជំទាវ  កិត្តិ សង្គហ បណ្ឌិត  ម៉ែន  សំអន  សមាជិកា គណ: អចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាល  និង ជា ប្រធាន ក្រុមការងារ គណបក្ស ចុះ មូលដ្ឋាន ខេត្ត ស្វាយរៀង   បាន ចុះ ជួប សំណេះសំណាល ជាមួយ សមាជិក គណបក្ស សង្កាត់ បាវិត  សង្កាត់ បាទី  និង សង្កាត់ ប្រាសាទ  ដេីម្បី ពង្រឹង ការងារ មូលដ្ឋាន  និង ត្រៀម រៀបចំ ការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ -សង្កាត់  អាណត្តិ ទី ៥  ឆ្នាំ ២០២២។

ជាមួយ គ្នានេះ  ឯកឧត្តម លី ធុជ  ក៏ បាន នាំ យក អំណោយ ដ៏ ថ្លៃថ្លា របស់ សម្តេច អគ្គ មហា សេនា បតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី  និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត  ចែក ជូន តាម ខ្នង ផ្ទះ ដល់ ប្រជាពលរដ្ឋ ក្រីក្រ ចំនួន  ១១០ គ្រួសារ  ស្ថិត ក្នុង សង្កាត់ ទាំង បី  ក្នុង នោះ សង្កាត់ បាវិត ៥០ គ្រួសារ  សង្កាត់ បាទី  ៣០គ្រួសារ  និង សង្កាត់ ប្រាសាទ  ៣០ គ្រួសារ  ព្រមទាំង បាន ចុះ សួរ សុខទុក្ខ  និង  ឧបត្ថម្ភ  ដល់ ប្រជាពលរដ្ឋ រង គ្រោះ បាក់ រលំ ផ្ទះ ដោយ សារ ខ្យល់ កន្ត្រាក់ ចំនួន  ២ខ្នង ផ្ទះ  ផង ដែរ ។

ក្នុង ឱកាស នោះ ឯកឧត្តម បាន ពាំនាំ នូវ សេចក្ដី សាក សួរ សុខទុក្ខពី លោក ជំទាវ  កិត្តិ សង្គហ បណ្ឌិត  ម៉ែន  សំអន  ជូន ចំពោះ សមាជិក ក្រុម ប្រឹក្សា សង្កាត់  មេភូមិ  និង បងប្អូន ប្រជាពលរដ្ឋ ក្នុង ក្រុង បាវិត ទាំងមូល  ព្រម ទាំង បាន ណែនាំឲ្យ សមាជិក គណបក្ស តាម សង្កាត់ នីមួយៗ  បន្ត ពង្រឹង សកម្មភាព គណបក្ស នៅ តាម មូលដ្ឋាន  និង លើក កម្ពស់ ការ យក ចិត្ត ទុកដាក់ ចំពោះ សមាជិក  សមាជិកា គណបក្ស តាម រយៈ ការ រក្សា នូវ ទំនាក់ទំនង ឲ្យ បាន ល្អ និង ជិតស្និត រវាង សមាជិក ក្នុង ក្រុម ។

ឯកឧត្តម លី ធុជ បាន ជម្រុញ ឲ្យ សមាជិក គណបក្ស ទាំងអស់ ត្រូវ ត្រៀម ឲ្យ បាន រួច រាល់ នូវ សកម្មភាព លម្អិត សម្រាប់ មុន  ពេល  និង ក្រោយ ការ បោះ ឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី ៥  ខាង មុខ នេះ  ដេីម្បី ភាព ជោគជ័យ របស់ គណបក្ស ប្រជាជន កម្ពុជា  និង រាជរដ្ឋាភិបាល កម្ពុជា ក្រោម ការ ដឹកនាំ របស់ សម្ដេច តេជោ  ។

ហើយមានតែ គណបក្ស ប្រជាជន កម្ពុជា តែ មួយ គត់  ដែល បាន បង្កើត នូវ សុខ សន្តិភាព  និង ស្ថិរភាព ពាសពេញ ផ្ទៃ ប្រទេស ជូន ប្រជាជន កម្ពុជា រហូត មក ដល់ សព្វ ថ្ងៃ នេះ  ជាពិសេស តែងតែ រស់ នៅ រួម សុខ រួម ទុក្ខ ជាមួយ ប្រជាពលរដ្ឋ គ្រប់ កាលៈទេសៈ  ដែល ថ្មីៗ នេះ សម្ដេច តេជោ បាន ផ្តល់ នូវ ជីវិត ថ្មី ទៀត បន្ទាប់ ពី រំ ដោះ ប្រជាជន ចេញ ពី របប ប្រល័យ ពូជសាសន៍  គឺ ការ សង្រ្គោះ អាយុជីវិត របស់ ប្រជាពលរដ្ឋ តាម រយៈ ការ ខិតខំ ប្រឹងប្រែង រិះរក វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩  និង ការ ជួយ ជ្រោមជ្រែង ដល់ សេដ្ឋកិច្ច ជាតិ  ក៏ ជា សេដ្ឋកិច្ច គ្រួសារ របស់ ប្រជាជន កម្ពុជា ដែល កំពុង ជួប បញ្ហា ដោយ សារ ជំងឺ ឆ្លង នេះ ។

ប្រជាពលរដ្ឋដែល ទទួល បាន នូវ អំណោយ ដ៏ ថ្លៃថ្លា របស់ សម្ដេច តេជោ នា ថ្ងៃ នេះ  មាន ភាព សប្បាយ រីករាយ  និង ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ បំផុត ជូន ថ្នាក់ ដឹកនាំ  សមាជិក សមាជិកា គណបក្ស ប្រជាជន កម្ពុជា ទាំងអស់  ដែល តែងតែ យក ចិត្ត ទុកដាក់  និង ព្រួយ បារម្ភអំពី សុខ ទុក្ខ របស់ ប្រជាពលរដ្ឋ នៅគ្រប់ ទី កន្លែង  និង គ្រប់ ពេលវេលាផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *