ខេត្តកំពង់ឆ្នាំង:នៅវេលាម៉ោង១និង១៥នាទីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២១ កើតមានអគ្គីភ័យមួយបណ្តាលអោយឆាបឆេះរោងចក្រ.ឡុងលីត .ផលិតស្បែកជើងដែលស្ថិតក្នុងចំការស្វាយ ឃុំ សេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នំាង ។
អធិការនគបាលស្រុកដាមគ្គីមានជ័យបានអោយដឹងនៅរសៀលថ្ងៃទី៥កញ្ញា២០២១នេះមានករណីអគ្គីភ័យមួយឆាបឆេះរោងចក្រផលិតស្បែកជើងមួយកន្លែង នៅខាងក្រោយរោងចក្រស្រាបៀភ្នំពេញ ដែលបណ្តាលអោយ ឆេះបាតស្បែកជើង ចំនួន ៣០០ គូរ.គ្រឿងម៉ាស៊ីនដេរ រួមនិង សម្ភារៈមួយចំនួនទៀតដែលគិតជាប្រាក់អស់ប្រមាណជស ១៥០០០ ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិច) ប៉ុន្តែក្នុងករណីអគ្គីភ័យខសងលើនេះមិនបណ្តាលធ្វើអោយមានរបួសឬប៉ះពាល់ដល់អាយុជីវិត្តមនុស្សនៅក្នុងរោងចក្រនោះឡើយ ។
អធិការនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងទៀតថាករណីឆេះរោងចក្រខាងលើនេះបណ្តាលមកពីផ្ទុះសេខ្សែភ្លើងកើតឡើងបណ្តាលអោយឆេះរោងចក្រខាងលើនេះតែម្តង ។
អធិការនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងបន្ថែមទៀតថាករណីឆេះរោងចក្រខាងលើនេះសមត្ថកិច្ចប្រើប្រាស់រថយន្តអគ្គីភ័យ ចំនួន ៥ គ្រឿងដោយសហការជាមួយរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនឹង អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចប្រើប្រាស់ទឹកអស់ ៥ រថយន្តទើបលម្លាំងពន្លត់អគ្គីភ័យគ្រប់គ្រងស្ថានភាពបានទាំងស្រុងវិញផងដែរ ។ដោយ៖ សុក្ខារិន