រយះពេល២ថ្ងៃសមត្ថកិច្ចចម្រុះផ្នែករដ្ឋបាលជល់ផលកំពង់ប្រាសាទសង្កាត់ជលផលនិងសហគមន៍នៅតែបន្តចុះរុះរើបំផ្លាញចោលរបាំងស្បៃមុងជាច្រើនកន្លែងក្នុងស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង:ថ្ងៃទី៤និង៥កញ្ញា២០២១សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទរួមជាមួយសង្កាត់រដ្ឋបាលជលផលជលគីរីសហការជាមួយសហគមន៍នេសាទ១០ភូមិកម្លាំងសរុប៥៦នាក់ មធ្យោបាយកាណូតស្មាច់តូចធំចំនួន១៥គ្រឿងដឹកនាំដោយនាយរងផ្នែករដ្ឋបាលជលផលលោក ខៀវសុផានរិទ្ធិ ។

ការចុះធ្វើសកម្មភាពបង្រ្កាបបទល្មើសនេសាទ នៅចំណុច.ស្តីដកគង. តូច.កោះរកា.ភូមិអន្លុងមេត្រី.ចំណុចក្រាំងយ៉ូវភូមិក្បាលកាឡង់.ចំណុចទទឹងថ្ងៃ.វាលសណាប.ខ្វែងឆ្លុះ.ក្រពើកំបុត.កប់ចេស.ភូមិពាមឆ្កោកស្រុកជលគីរីខេត្តកំពង់ឆ្នាំងគ្រាដែលស្ថានភាពទឹកទន្លេមានការរើបឡើងបន្តិច ។

នៅក្នុងការបង្ក្រាបបទល្មើសជលផលជាលទ្ធផលបានធ្វើការរុះរើបំផ្លាញចោលរបាំងស្បៃមុង៧៤កន្លែងប្រវែងចំនួនកន្លែង ប្រវែង២៩០០ម លូស្បៃមុងចំនួន៧៥គ្រឿង បង្គោល ៥០០ដើមនិងបានចាក់លែងកូនត្រីចម្រុះចូលក្នុងទន្លេវិញ ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *