បន្ទាយមានជ័យ៖ ទាហានថៃឃាត់បានពលករខ្មែរចំនួន48នាក់ លួចឆ្លងដែនទៅរកការងារធ្វើដោយខុសច្បប់ នៅវេលាម៉ោង5ទាបភ្លឺ នៅថ្ងៃទី04ខែ សីហា ឆ្នាំ2021 នៅចំណុចដីចំការមួយកន្លែងក្នុងភូមិសាស្ត្រត្រង់ចំណុចភូមិ4 ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបូរីប្រទេសថៃ។
ប្រភពប្រទេសថៃប្រាប់ថា ពលករខ្មែរចំនួន48នាក់បានលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដើរកាត់ចម្ការអ្នកស្រុក ចំពេលដែលកម្លាំងទាហានឈុតខ្មៅថៃដើរល្បាតក៏បានស្ទាក់ចាប់ក្នុងនោះប្រុស18និង ស្រីចំនួន 23នាក់ក្នុងនោះក្មេងតូច ៗចំនួន07នាក់។
ប្រភពដដែលបានឲ្យដឹថទៀតថា ពេលសួនាំពលករខ្មែរបានសារភាពថាពួកគេមកពីខេត្តប៉ៃលិនដោយចូលតាមច្រករបៀងកាត់ព្រៃដើម្បីទៅធ្វើការនៅក្នុងចំការមៀនក្នុងខេត្តច័ន្ទបូរី(ប្រទេសថៃ) ដោយក្នុងម្នាក់ៗត្រូវចំណាយឱ្យទៅមេខ្យល់ 5000បាត តែត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនតែម្ដង។
ដោយពលករខ្មែរទាំងនោះលួចឆ្លងដែនដោយខុសច្បាប់ បន្ទាប់ពីក្រុមគ្រូពេទ្យរបស់ទាហានថៃ ធ្វើតេស្តរកមេរោគកូវីដ-19រួច ពលករខ្មែរប្រុសស្រីចំនួន48នាក់ទាំងនោះ ត្រូវបានសមត្ថកិច្ចថៃបញ្ជូនឲ្យត្រលប់មកប្រទេសកម្ពុជា អប់រំណែនាំ និងធ្វើចត្តាឡីស័កបន្ត៕ដោយ៖ សៅ នៅ