សម្ដេចតេជោហ៊ុន សែនផ្តល់ ពូជស្រូវ និងពូជបន្លែផ្សេងៗចំនួនជាង៧តោន ជូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅខេត្តកំពង់ធំ

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាយឧត្តម សេនីយ៍គន់គីម បាននាំយកស្រូវពូជចំនួនជាង ៧តោន និងគ្រាប់ពូជដំណាំបន្លែបង្ការមួយចំនួន ដែលជា អំណោយដ៏ថ្លៃថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុន រ៉ានីហ៊ុន សែន មកផ្ដល់ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឯកឧត្តម  ច័ន្ទ លំផាត់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលសម្ដេចទាំងទ្វេ និងឯកឧត្តមទេសរដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខនិង ជីវភាព រស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងនៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាក់ស្ដែង ថ្ងៃនេះតាមសំណូមពររបស់បងប្អូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  បានផ្ដល់ជូនបងប្អូននូវស្រូវពូជក្នុងមួយគ្រួសារចំនួន ៥០គីឡូក្រាម និងពូជដំណាំ បន្លែបង្ការផ្សេងៗមួយចំនួនទៀត ដើម្បីបងប្អូនដាំដុះបង្កបង្កើនផលជួយជីភាពក្នុងក្រុមគ្រួសារ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានថ្លែងថា ស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលបានទទួលផ្ទះថ្មីនិងដីសម្បទានសង្គមកិច្ច ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អស់រយៈពេលជាង៣ ខែកន្លងមកនេះ ដោយបងប្អូនជួបប្រទះនូវការ លំបាកខ្វះខាត មួយចំនួនដូច ជាបញ្ហាភ្លើងអគ្គិសនី បញ្ហាប្រព័ន្ធផ្លូវ និងបញ្ហាទឹកស្អាតសម្រាប់ប្រើប្រាស់  ។ ជាមួយនេះផងដែរ ក្នុងការកសាង ជីវភាពថ្មី បងប្អូនមានការខ្វះខាតពូជដំណាំមួយចំនួន ដើម្បីបង្កបង្កើនផលលើកស្ទួយជីវភាពគ្រួសារប្រចាំថ្ងៃ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យអតីតយុទ្ធជនទាំង១៤១គ្រួសារ  បានសូមគោរពថ្លែងអំណរ គុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រី  នាយឧត្តមសេនីយ៍ គន់ គីម ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដោះស្រាយនូវរាល់ការលំបាក ផ្សេងៗជូនបងប្អូនអតីតយុទ្ធជនយើងបានទាន់ពេលវេលាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *