សាហាវពេកហើយដែលស្ត្រីជាម្ដាយម្នាក់ហ៊ានធ្វើទង្វើឆ្កួតៗចាប់កូនស្រីបង្កើតរបស់ខ្លួនឱ្យប្តីចុងរំលោភបានច្រើនដង

កណ្តាល ៖វាសាហាវពេកហើយដែលស្ត្រីជាម្ដាយម្នាក់ហ៊ានធ្វើទង្វើឆ្កួតៗចាប់កូនស្រីបង្កើតអាយុ១២ឆ្នាំ របស់ខ្លួនឱ្យប្តីចុងរំលោភបានជាច្រើនដង ព្រមទាំងបានវាយធ្វើបាបនាងជាកូនគ្មានត្រាប្រណី ហើយត្រូវបានប៉ូលិសព្រហ្មទណ្ឌស្រុកកណ្តាល ស្ទឹង  កាលពីថ្ងៃសុក្រទី០៣ ខែកញ្ញា  ឆ្នាំ២០២១នៅចំណុចភូមិ ព្រែក រកា ឃុំ ព្រែក រកា ស្រុកកណ្តាល ស្ទឹង  ខេត្ត កណ្តាល ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ  ម.ស.ម. ភេទស្រី អាយុ  ១២ ឆ្នាំ  មានទីលំនៅ ភូមិ  ព្រែក សំរោង ទី២  សង្កាត់ – ក្រុង តាខ្មៅ  ខេត្ត កណ្ដាល  មុខ របរ សិស្ស ។ ចំណែកជនសង្ស័យញីឈ្មោល២នាក់រួមមាន ១-ឈ្មោះ  មួង  ចាក  ហៅ អាតាក់ ភេទប្រុស អាយុ ៤៧ ឆ្នាំ មានទីលំនៅ ភូមិ ព្រែក រការ  ឃុំ ព្រែក រការ  ស្រុកកណ្តាល ស្ទឹង  ខេត្ត កណ្តាល ។ មុខរបរ កសិករ  ត្រូវ ជាឪពុក ចុងនិង២-ឈ្មោះ  ជាន  ហ៊ុច  ភេទ ស្រី ៥០ឆ្នាំ  មាន ទីលំនៅ ភូមិ  ព្រែក រការ  ឃុំ ព្រែក រការ  ស្រុក  កណ្ដាល ស្ទឹង  ខេត្ត កណ្តាល  មុខរបរមិន ពិត ប្រាកដ ត្រូវជាម្ដាយបង្កើតឃាត់ខ្លួន។

សមត្ថកិច្ចបានឱ្យដឹងបន្តថា បើយោងតាមការរៀបរាប់របស់ជនរងគ្រោះថានៅមិនចាំថ្ងៃអំឡុង ខែមីនា  ឆ្នាំ ២០២០ ឈ្មោះ  ជាន  ហ៊ុច  អាយុ  ៥០ឆ្នាំ  ត្រូវ ជាម្តាយបង្កើត របស់ ជនរងគ្រោះ  បាន ចុះចោលប្តីរបស់ខ្លួន ទៅ មានប្តីថ្មី មួយទៀតឈ្មោះ  មួង  ចាត  ហៅ តាក់ (ជនសង្ស័យ )  រស់ នៅ ភូមិ ឃុំ កើតហេតុ ខាងលើ ។

រហូត ដល់ ថ្ងៃ ទី ២៦  កក្កដា  ឆ្នាំ ២០២១    ម្តាយ បង្កើត របស់ ជនរងគ្រោះ បាន មកដល់ផ្ទះ ឪពុក បង្កើត របស់ ជនរងគ្រោះ  ហើយ បានសុំជួបជនរង គ្រោះ ជាកូនមួយថ្ងៃ  ,ពេល ឪពុក របស់ ជនរងគ្រោះ បាន អនុញ្ញាត ឱ្យ នៅជាមួយ ជនរងគ្រោះ មួយយប់  ។លុះស្អែក ឡើង វេលាម៉ោង  ៤និង៣០នាទីទៀបភ្លឺ  ពេល ឪពុក របស់ ជនរងគ្រោះ ទៅចម្ការ បាត់  ស្រាប់តែម្តាយ បង្កើត របស់ ជនរងគ្រោះ បាន យក កូនស្រីទៅបាត់  ។ពេល ឪពុក ជនរងគ្រោះ ត្រឡប់ មក ពីចម្ការ វិញ មិន ឃើញ កូន ស្រី របស់ ខ្លួន  ក៏តាមរក ដល់ ម្តុំ ផ្លូវ ជាតិ លេខ ៣ស្រុកកណ្តាល ស្ទឹង  តែពុំ ឃើញ ក៏ត្រឡប់ មកផ្ទះ វិញ  ។

សមត្ថកិច្ចបន្តថា លុះដល់ ថ្ងៃ ទី ១  ខែកញ្ញា  ឆ្នាំ ២០២១វេលាម៉ោង ៨ព្រឹក ម្តាយ បង្កើត របស់ ជនរងគ្រោះ បាន នាំ ជនរងគ្រោះ ត្រឡប់មកផ្ទះ វិញ  ហើយ បានសុំរួមរស់ជាមួយ ប្តី ដើមវិញ  តែ ឪពុក ជនរងគ្រោះ មិនព្រម ឱ្យនៅ ទេ  តែម្តាយជនរង គ្រោះ មិន ព្រម ចេញ  ក៏ដេកស្នាក់នៅផ្ទះជាមួយជនរងគ្រោះមួយយប់ទៀត  ។លុះស្អែក ពេល ឪពុក ជនរងគ្រោះ ទៅបេះបន្លែបាត់  ម្តាយ បង្កើត ជនរងគ្រោះ បាន លួច លុយ ចំនួន ៥០០ដុល្លារ រត់ គេខ្លួន បាត់  ។

ពេលនោះ ជនរងគ្រោះ បាន និយាយ ប្រាប់ ឪពុក បង្កើតរបស់ ខ្លួន ថា  «ពេល ជនរងគ្រោះ មករស់នៅជាមួយ  ម្តាយ របស់ ខ្លួន និង ឪពុក ចុងនៅភូមិ ឃុំ កើតហេតុ  ម្តាយ បាន វាយធ្វើបាបរាល់ថ្ងៃ  ។ចំណែក ឪពុក ចុង  ក៏បានវាយ ធ្វើ បាប រាល់ថ្ងៃ  និងបាន ចាប់រំលោភចំនួន ៤ ដង  លើក ទី ១ពេល យប់នៅលើផ្ទះរបស់ជន សង្ស័យ តែមិនបានសម្រេច , លើកទី២  ទី៣  និងទី៤  នៅលើ ផ្ទះ ដដែល បានសម្រេច ដោយ ម្តាយ ជាអ្នករួមគំនិត ជួយចាប់ហែកជើងជនរង គ្រោះ ទាំង សងខាង  ដើម្បី ឱ្យ ជនសង្ស័យ រំលោភ រាល់ពេល ម្តង ៗ។

ជនសង្ស័យ ទាំង ពីរ នាក់ តែង តែ វាយ ធ្វើ បាប  និង គំរាម ជនរងគ្រោះ មិនឱ្យប្រាប់អ្នកណា  ឮដូចនោះ  ឪពុក បង្កើត របស់ ជនរងគ្រោះ បាន ទៅ ដាក់ ពាក្យ បណ្ដឹង នៅប៉ុស្តិ៍រដ្នបាល  តាខ្មៅ  ហើយ កម្លាំងប៉ូលិស ប៉ុស្តិ៍  រដ្ឋ បាល  តាខ្មៅ បាន ណែនាំ ឱ្យមកដាក់ ពាក្យ បណ្ដឹង នៅប៉ុស្តិ៍ រដ្នបាល ឃុំ ព្រែក រការ  ។

ក្រោយ ទទួល បាន កម្លាំងប៉ូលិស ផ្នែក ព្រហ្មទណ្ឌ ស្រុក កណ្តាល ស្ទឹង  សហការ ជាមួយ កម្លាំង ប៉ូលិសប៉ុស្តិ៍  រដ្ឋ ឃុំ ព្រែក រការ បានចុះស្រាវជ្រាវ ឃាត់ ខ្លួន ជនសង្ស័យ ទាំងពីរនាក់ បញ្ជូន មកកាន់ អធិការ ដ្ឋាន ប៉ូលិស ស្រុកកណ្តាល ស្ទឹង ដើម្បី កសាង សំណុំរឿងតាម នីតិវិធី ៕ ដោយ៖ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *