គ្រាប់យុទ្ធភណ្ឌមិនទានផ្ទុះចំនួន៤គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចនិងមន្ត្រីស៊ីម៉ាកប្រមូលយកទៅកំទេចចោល

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១កម្លាំងនគរបាលស្រុកកំពង់លែង បានសហការជាមួយកម្លាំងសុីម៉ាក់ CMAC បានចុះប្រមូលយកគ្រាប់យុទ្ធភណ្ឌចាស់ៗមិនទាន់ផ្ទុះបានចំនួន០៤គ្រាក់ ជាប្រភេទគ្រាប់ទំលាក់ពីលើយន្តហោះចំនួន០១គ្រាប់ និង គ្រាប់ ៦០ម.ម ចំនួន០៣គ្រាប់ នៅចំណុចឃុំត្រងិល  ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ។

នៅចុងខែសីហា២០២១នេះសមត្ថកិច្ចនគបាលមូលដ្ឋានសហការជាមួយមន្ត្រីស៊ីម៉ាក់បានចុះប្រមូលគ្រាប់ចាស់ៗដែលមិនទាន់ផ្ទុះជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះចំនួន៦គ្រាប់នៅចំណុចភូមិក្បាលដំរីឃុំត្រពាំងចាន់ស្រុកបរិបូរណ៍ដើម្បីយកទៅបន្សាបឬកម្ទេចចោលផងដែរ ។

សូមបញ្ជាក់ផងដែរថាគ្រាប់ចាស់ៗដែលជាយុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវបានគ្រប្រទះឃើញនៅរាយប៉ាយគ្រាដែលប្រជាពលរដ្ឋប្រទះឃើញនិងបានរាយការណ៍ជូនសមត្ថកិច្ចនិងបានសហការណ៍ជាមួយមន្ត្រីនៃមជ្ឈមណ្ឌលស៉ីម៉ាក់ប្រមូលយកកម្ទេចចោល ។

កន្លងមកសមត្ថកិច្ចនគបាលក៍ដូចជាអាជ្ញាធមូលដ្ឋានបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះសូមកុំប៉ះពាល់អោយសោះដែលធ្វើអោយមានគ្រោះថ្នាក់ជាយថាហេតុ ត្រូវរាយការមកសមត្ថកិច្ចដែលនៅជិតដើម្បីសហការជាមួយមន្ត្រីស៊ីម៉ាក់ចុះទៅប្រមូលយកមកកម្ទេចចោលបានទាន់ពេលវេលាផងដែរ ៕ដោយ៖ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *