ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងបាននាំយកថវិកាចំនួន ២០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់ចំណាយក្នុងការងារធ្វើចត្តាឡីស័កពលករត្រឡប់មកពីក្រៅប្រទេស។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ជំនួសមុខឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចចៅហ្វាវាំងគង់ សំអុល និង ឯកឧត្ដមទេសរដ្ឋមន្ត្រីគុយ សុផល ដែលតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះនិងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នៅទូទាំងខេត្តកំពង់ឆ្នាំង។ឯកឧត្តម អភិបាលខេត្តនិងឯកឧត្តប្រធានក្រុមប្រឹក្សាខេត្ត បានគោរពជូនពរសម្តេចនិងឯកឧត្តទេសរដ្ឋមន្រ្តីសូមមានសុខភាពល្អ ជន្មាយុយឺនយូរ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច៕ដោយ៖សុក្ខារិន