ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិបានអំពាវនាវអោយប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំងដែលមិនទាន់ចាក់វ៉ាក់សាំង សូមរួសរាន់អញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា

ខេត្តកំពង់ឆ្នាំងៈឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំងដែលមិនទាន់ចាក់វ៉ាក់សាំង សូមរួសរាន់អញ្ជើញមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា។

ឯកឧត្តមបានអំពាវនាវបែបនេះនាថ្ងៃទី០៣ ខែកញ្ញា  ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តម បានចុះសាកសួរសុខទុក្ខ  ក្រុមការងារ ចាក់វ៉ាក់សាំង  និងក្រុមការងារពាក់ព័ន្ធនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង  ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យជួរមុខត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋ ដែលមានអាយុ ១៨ ឆ្នាំឡើង និង កុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ ឆ្នាំ ដែលមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានឧមត្ថម្ភថវិកា ៥០០ដុល្លារ  ជូនដល់ក្រុមការងាមន្ទីរពេទ្យ ២៥០ដុល្លាជូនដល់ក្រុមការងារពាក់ព័ន្ធ និង ២៥០ ដុល្លាជូនដល់សន្តិសុខ និងប្រជាការពាររៀបចំសណ្តាប់ធ្នាប់។

លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រូពេទ្យនិងអ្នកពាក់ព័ន្ធក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

លោកទុំ សម្បត្តិ ក៏គោរពជូនពរដល់ ឯកឧត្តអភិបាលខេត្តសូមមានសុខភាពល្អជន្មាយុយឺនយូរដើម្បីដឹកនាំនិងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕ដោយ៖សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *