ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងសហការជាមួយផ្នែករដ្ឋបាលជល់ផលកំពង់ប្រាសាទសង្កាត់រដ្ឋបាលជលផលនគបាលសេដ្ឋកិច្ចសហគមន៍នេសាទ៩ភូមិក្នុងស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី៣.កញ្ញា ២០២១ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងសហការជាមួយផ្នែករដ្ឋបាលជល់ផលកំពង់ប្រាសាទសង្កាត់រដ្ឋបាលជលផលនគបាលសេដ្ឋកិច្ចសហគមន៍នេសាទ៩ភូមិក្នុងស្រុកជលគីរី ។កម្លាំងសរុប៤៦នាក់ មធ្យោបាយកាណូតស្មាច់តូចធំចំនួន១១គ្រឿងដឹកនាំដោយនាយខណ្ឌរដ្ឋបាលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ។

កិច្ចប្រតិបត្តិការចុះបង្រ្កាបបទល្មើសនេសាទនៅចំណុច ព្រែកព្រះចន្ទ័ ស្ថិតក្នុងភូមិកោះធំ.ចំណុចក្រាយ.ភូមិព្រៃគ្រីឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងគ្រាដែលស្ថានភាពទឹកទន្លេបន្ទាបពីមានការកើនឡើង ។

នៅក្នុងការបង្ក្រាបបទល្មើសជលផលជាលទ្ធផលបានធ្វើការរុះរើបំផ្លាញចោលរបាំងស្បៃមុងចំនួន៣៥កន្លែង ប្រវែង១១០០.ម លូចំនួន៣៥គ្រឿង បង្គោល ១០០០ ដើមនិងរបាំងសាច់អួនរាំងផ្ជិតព្រែក៥កន្លែងប្រវែង៥០ម៉ែត្រលបលូសាច់អួន៨គ្រឿងបង្គោល៥០ដើមនិងបានចាក់លែងកូនត្រីចម្រុះចូលក្នុងទន្លេវិញ ៕ដោយ៖ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *