ខេត្តពោធិ៍សាត់ វេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី២កញ្ញា២០២១សមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ពន្ធនិងករណីហិង្សាដោយចេតនា និង រក្សាទុកអាវុធកែឆ្នៃ ដោយខុសច្បាប់ នៅចំណុចភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ស្នងការងនគបាលកណ្តាលយុត្តិធម៍ខេត្តពោធិសាត់លោកឧុត្តមសេនីយ៍ត្រី.ម៉ូលីដា.បានអោយដឹងនៅរសៀលថ្ងៃទីកញ្ញា២០២១នេះថាជនសង្ស័យដែលបង្កឡើងដោយឈ្មោះ សៅ ប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិឃុំកើត ហេតុខាងលើ ហើយជនរងគ្រោះមានឈ្មោះ .និត ម៉ៅ .ត្រូវជាប្រពន្ធជនដៃដល់អាយុ៥១ឆ្នាំ ។
ស្នងការរងនគបាលខេត្តពោធិសាត់បានអោយដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះជាប្រពន្ធកំពុងតែដេកមើលទូរស័ព្ទ ស្រាប់តែឈ្មោះ ប៊ូ មុត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដើរចូលមកផ្ទះរួចក៏ដើរចេញទៅវិញ ពេលនោះជនសង្ស័យជាប្តីឈ្មោះសៅប្រុស ក៏បានឃើញចាប់ផ្ដើមប្រច័ណ្ឌរករឿងជនរងគ្រោះជាប្រពន្ធដោយនិយាយថា នោះសាហាយង៉ែង មករកង៉ែងទៀតហើយ ចំពោះអាញ់ង៉ែងមិនចង់ឲ្យដេកជាមួយទេ តែសាហាយង៉ែងវិញឲ្យវាដេកជាមួយរហូត ជនរងគ្រោះជាប្រពន្ធក៏ឆ្លើយវិញថា អត់មានអីនិងវាទេ រួចជន សង្ស័យជាប្តីបានស្ទុះទៅទាញដុំឥដ្ឋ មកវាយចំក្បាលជនរងគ្រោះជាប្រពន្ធពីខាងក្រោយមួយដុំឥដ្ឋបណ្ដាលឲ្យបែកហូរឈាមរួចហើយស្រែកសម្លុត ជនរងគ្រោះជាប្រពន្ធឲ្យនៅស្ងៀម ។
ភ្លាមនោះស្រាប់តែឈ្មោះ ប៊ូ មុត បានដើរចូលមកវិញបំរុងជួយឃើញដូចនេះជនសង្ស័យឈ្មោះ សៅ ប្រុស បានស្ទុះទៅដល់មុខឈ្មោះ ប៊ូ មុត ត្រូវជាច្រើនដៃបណ្ដាលឲ្យរងរបួសធ្ងន់ដួលសន្លប់នៅលើដីរួចយកខ្សែគោចង់ដៃ និងទាញចងជាប់ជាមួយនិងជើង ដោយឃើញស្ថានភាពសាហាវ ដូចនេះជនរងគ្រោះជាប្រពន្ធជនដៃដល់ឈ្មោះ និត ម៉ៅ បានតេទូរស័ព្ទប្ដឹងសមត្ថកិច្ចនគបាលមូលដ្ឋានតែម្ដង។
ក្រោយទទួលបានសេចក្តីរាយការណ៍ពាក់ពន្ធ័និងករណីអំពើហឹង្សាខាងលើនេះសមត្ថកិច្ចបានរាយការណ៍ជូនស្នងការនគបាលខេត្តនិងសុំការអនុញ្ញាតពីឯកឧត្ដម កូយ កាន់យ៉ាង ព្រះរាអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយះលេខទូរស័ព្ទនិងបានឃាត់ខ្លួនជនសង្ស័យខាងលើកសាងសុណុំរឿងបញ្ជូនបន្តមកស្នងការនគបាលខេត្តពោធិសាតបញ្ជូនបន្តមកសាលាតំបូងខេត្តពោធិសាត់ចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ៕សុក្ខារិន