ខេត្តកំពង់ឆ្នាំង :ប្រជាពលរដ្ឋជា ច្រើនគ្រួសាររស់នៅក្នុងភូមិកងមាសឃុំគោកបន្ទាយ ស្រុករលាប្អៀរបានលើគ្នាប្ដឹងក្រុមអាជីវករឯកជនមួយក្រុមដែលបានអះអាងថាខ្លួនជា សហគមន៍ផ្គត់ផ្គង់ទឹក មានប្ដីជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគាបសង្កត់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់កន្លងមកនោះ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ព្រុំ ជឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ បានដឹកនាំកម្លាំងក្រុមការងារមកចុះមកពិនិត្យស្រាវជ្រាវ និងដោះស្រាយតាមនុសា សន៍សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយបានស្នើសុំមកអាជ្ញាធរខេត្តកំពង់ ឆ្នាំងប្រគល់ស្ថានីយបូមទឹកភូមិកង មាស ជូនប្រជាពលរដ្ឋភូមិកងមាស ប្រើប្រាស់ជាលក្ខណៈសមូហភាពវិញ ។ទាក់ទងនឹងករណីខាងលើនេះ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា២០២១ម្សិលមិញនេះ តំណាងប្រជាកសិករនៅក្នុងភូមិកងមាសបាននិយាយឲ្យដឹងថា កន្លងមកការផ្គត់ផ្គង់ទឹក ជូនកសិករក្នុងភូមិ លោកស្រី អ៊ូ ប៉ែន បានអះអាងថាជាសហគមផ្គត់ផ្គង់ទឹក នឹងប្ដីឈ្មោះ ផង់ សុភឿន ( ពាក់ស័ ក្តិ៥ ) ជាមន្ត្រីកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានគាប សង្កត់មកលើប្រជាកសិករជាច្រើនរឿងដូចជា ពេ លមានទឹកក្នុងប្រឡាយមេហើយតែបង្ហូរទឹកបញ្ចូលក្នុងស្រែមិនបាន ប្រ ជាកសិករបានដាក់កូនម៉ាស៊ីនតូចខ្លួនឯង បូមទឹកបន្តដាក់ចូលស្រែត្រូវបានលោកស្រី អ៊ូប៉ែន ទារយកលុយក្រៅទៀត គឺក្នុងម៉ាស៊ីន ១គ្រឿងយក១៥ម៉ឺនរៀល បូកបន្ថែមលើថ្លៃផ្គត់ផ្គង់ទឹក ក្នុង១ហិកតា ៣០ ម៉ឺនរៀលបន្ថែមទៀត ។
ដោយឡែកពេលផ្គត់ផ្គង់ទឹក មិនគ្រប់គ្រាន់ស្រូវស្វិត មិនទទួលផលល្អគាត់ក៏ទារឱ្យបង់លុយថ្លៃគ្រប់ចំនួនដែរ ពេល ប្រជាពលរដ្ឋជួបជុំគ្នាប្រុងធ្វើលិខិតសំណូមពរទៅថ្នាក់លើឱ្យជួយដោះ ស្រាយ គាត់និងប្ដីជាមន្ត្រីកងរាជអា វុធហត្ថលើផ្ទៃប្រទេស អាងអំណាច អាងបក្សពួក ប្តឹងប្រជាពលរដ្ឋទៅនគរបាលបិតសិទ្ធិប្រជាពលរដ្ឋ ព្រោះតែហេតុនេះហើយទើបពួកគាត់ជាកសិករនាំគ្នាដាក់បណ្ដឹងទៅសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង ការពារជាតិឲ្យជួយដោះស្រាយបញ្ហានេះផង ។ដោយឡែក លោក នុប ហូយ មេ ភូមិកងមាស បានបញ្ជាក់ឱ្យដឹងថា លោកទើបតែឡើងធ្វើជា មេភូមិកង មាស នៅឆ្នាំ២០១៩ ជាង២ឆ្នាំនេះទេ ប៉ុន្តែលោកមិនបានដឹងថាក្នុងភូមិកងមាស ថ្នាក់ឃុំថ្នាក់ស្រុកបានបង្កើតសហគមន៍កសិករផ្គត់ផ្គង់ទឹកភូមិកងមាស នេះពីពេលណាមកនោះទេ គឺអត់មានទេ ហើយកន្ល ងមកប្រជាកសិរករ ពិតជាជួបការលំបាកមែនក្នុងរឿងផ្គត់ផ្គង់ទឹក របស់ក្រុមលោកស្រី អ៊ូ ប៉ែន ដែលមានប្ដីជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រ ទេសជាខ្នងបង្អែក ធ្វើបាបប្រជាកសិករ ដោយជាក់ស្តែងកន្លងមកក្រុមលោក ស្រី អ៊ូ ប៉ែន ក៏បានលុបប្រឡាយមេ ១ខ្សែប្រវែង ៥០០ ម៉ែត្រក្នុងភូមិកងមាសដែលអង្គការបាសាក់បានជួយធ្វើ ដោយគ្មានអាជ្ញាធរណាបានដឹងឮធ្វើការទប់ស្កាត់នោះឡើយ ។ហើយការផ្គត់ផ្គង់ទឹកកន្លងមកក៏ពុំបានបរិបូណ៌គ្រប់គ្រាន់ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋឡើយ ទើបប្រជាពលរដ្ឋក្នុងភូមិជាច្រើននាក់បានប្ដឹងទៅ សម្ដេចពិជ័យសេនាទៀបាញ់រដ្ឋមន្ត្រីក្រសួង ការពារជាតិឲ្យជួយដោះស្រាយ ។ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ លោកស្រី អ៊ូ ប៉ែន អះអាងថាគាត់ជាប្រធានសហគមន៍ផ្គត់ផ្គង់ទឹកក្នុងភូមិកងមាស ( មានប្ដីឈ្មោះ ផង់ សុភឿន ពាក់ស័ក្តិ៥ ជាមន្ត្រីកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ) នៅព្រឹកថ្ងៃទី ០២ ខែកញ្ញាម្សិលមិញនេះ បានឆ្លើយបំ ភ្លឺឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថាស្ថានីយបូមទឹក និងប្រឡាយមេប្រវែង ៣៥០ ម៉ែត្រសំរាប់ផ្គត់ផ្គង់ទឹកស្រែក្នុងភូមិកងមាសនេះកន្លង មក គឺអង្គការបាសាក់ជាអ្នកកសាង ប៉ុន្តែក្រោយពីអង្គការបាសាក់ឈប់ទៅ រូបគាត់បានទទួលសិទ្ធិជាប្រធានសហគមន៍កសិករប្រើប្រាស់ទឹកភូមិកងមាស ពីលោកដោកប៊ុនថុនប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង តាំងពីឆ្នាំ ២០១១ រហូត ដល់បច្ចុប្បន្ននេះ ។
ក្រោយពីទទួលបានសិទ្ធិនេះ គាត់បានជីកស្ដារប្រ ឡាយមេបាន ២០០ ម៉ែត្របន្ថែម និងបានស្តារប្រឡាយរងជើងក្អែកបាន ៤ ខ្សែប្រវែង ៥០០ ម៉ែត្រទៀត ដើម្បីផ្គត់ផ្គង់ទឹកជូនកសិករក្នុងភូមិចំនួន ៦៩ គ្រួសារ ដែលមានផ្ទៃដី ស្រែជិត ១០០ ហិកតា ដោយបានយកកម្រៃផ្គត់ផ្គង់ទឹកស្រែក្នុង ១ ហិកតា ៣០ ម៉ឺនរៀល ក្នុងមួយរដូវ ។ ប៉ុន្តែកន្លងមកពេលប្រមូលផលស្រូវ ក៏មានកសិករមួយចំនួនមិនបានបង់ លុយផ្គត់ផ្គង់ទឹកជូនគាត់ផងដែរដែរ ។ទន្ទឹមនឹងការបំភ្លឺជូនក្រុមអ្នកសារព័ ត៌មានយើង លោកស្រី អ៊ូ ម៉ែន ក៏បា នបង្ហាញលិខិតមួយច្បាប់ ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១១ របស់លោ កស្រី ( ម៉ន ប៉ែន ឥឡូវដូរមកឈ្មោះ អ៊ូប៉ែន ) ជាតំណាងសហគមន៍កសិ ករប្រើប្រាស់ទឹកភូមិកងមាស ស្នើ សុំលោកប្រធានមន្ទីរធនធាន ទឹកសុំជួសជុលស្តារប្រឡាយប្រវែង ២០០ ម៉ែត្រ ក្នុងភូមិកងមាស។ដោយលោកស្រីបានអះអាងថា លិខិតនេះហើយ ជាលិខិតដែលមន្ទីរធនធានទឹកខេត្ត បានចាត់តាំង និងប្រគល់សិទ្ធិឲ្យលោកស្រីធ្វើជាប្រធានសហគមន៍ផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋភូមិកងមាស ( ការពិតគឺជាលិខិត ស្នើ សុំជួសជុលស្តារប្រឡាយមេទឹកសោះហ្នឹង ) ។ទាក់ទងនឹងការចុះពិនិត្យស្រាវជ្រាវជាក់ស្តែង លើករណីទំនាស់ខាងលើនេះ លោកឧត្តមសេនីយ៍ទោ ព្រុំជឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិបានឲ្យដឹងថា ក្រោយពីក្រុមការងារអធិ ការកិច្ចក្រសួង បានចុះមកសិក្សាស្រាវជ្រាវនិងរាយការណ៍ជូនថ្នាក់ លើរួចកន្លងមក លើបណ្ដឹងរបស់ប្រ ជាពលរដ្ឋភូមិកងមាសនេះ ។សម្ដេ ចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រ សួងការពារជាតិ បានដោះស្រាយរួចហើយ ដោយសម្ដេចបានស្នើសុំមកអាជ្ញាធរខេត្តរួចហើយ សុំប្រគល់ស្ដានីយបូមទឹកភូមិកងមាសនេះ ប្រ គល់ជូនប្រជាពលរដ្ឋភូមិកងមាសកាន់កាប់ប្រើប្រាស់ គ្រប់គ្រងជាសមូ ហភាពវិញ ។ ព្រោះថា លោកវីរៈសេ នីយ៍ឯក ផង់ សុភឿន មន្តី្រកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រពន្ធឈ្មោះ អ៊ូប៉ែន មិនមែនជាប្រធានស ហគមន៍ផ្គត់ផ្គង់ទឹក ស្របច្បាប់នោះទេ ត្រូវតែដកខ្លួនចេញវិញ ៕ សុក្ខារិន
៊