សមត្ថកិច្ចចម្រុះស្ទាក់ចាប់ឈឺប្រណឹតបាន១យន្ត ជាង៣ម៉ែត្រគូប នៅស្រុកទឹកផុសម្ចាស់រត់គេចខ្លួនបាត់

ខេត្តកំពង់ឆ្នាំង :ឈើប្រភេទសុក្រំប្រមាណជាង ៣ ម៉ែត្រគូប ដែលគេដឹកតាមគោយន្តកន្ត្រៃមួយគ្រឿង ត្រូវសមត្ថកិច្ចចម្រុះស្ទាក់ចាប់បានគ្រាដែលកំពង់ធ្វើសកម្មភាពដឹកជញ្ជូនត្រូវបានឃាត់និងនាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាតំបូងខេត្តចាត់ការតាមនិតិវិធ ។

ករណីបង្ក្រាបបទល្មើសព្រៃឈើនេះគឺត្រូវបានធ្វើឡើងនៅម៉ោង ៦ព្រឹក ថ្ងៃទី០២ កញ្ញាឆ្នាំ២០២១ម្សិលមិញ

នៅតាមផ្លូវលំ មួយកន្លែងស្ថិតក្នុងភូមិជៀប .ឃុំជៀប .ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង ។

នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ទទួល បន្ទុករួម លោក ពារគឹមហេង ជាអ្នកដឹកនាំបង្ក្រាបបទ ល្មើសខាងលើនេះ បានអោយដឹងនៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា២០២១នេះ បាននិយាយឲ្យ ដឹងថាៈ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ លោកក៏បានដឹកនាំសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើរមាស និងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើ ដំរីស សហការជាមួយកង រាជអាវុធហត្ថស្រុកទឹកផុស ចុះស្ទាក់ចាប់បានគោយន្ត ១គ្រឿងខាងលើនេះ ដែលបានដឹកឈើប្រភេទសុក្រំចំនួន ៣.២០ ម៉ែត្រគូប ។

នៅពេលស្ទាក់ចាប់បានគោយន្តខាងលើនេះ អ្នកបើកបរគោយន្តជាម្ចាស់ឈើ បានចុះរត់គេចខ្លួនបាត់ដោយទុកគោយន្តនិងឈើចោលនៅកន្លែងកើតហេតុ ។

បច្ចុប្បន៍វត្ថុតាងបទល្មើសព្រៃឈើន៊រួមមានគោយន្តមួយគ្រឿងកន្ត្រៃនិងឈឺសុក្រំ ចំនួន ៣,២០ ម៉ែត្រគូប ត្រូវបានសមត្ថកិច្ច បញ្ជូនយកមករក្សា ទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាសដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។

នេះជាលើកទី២ហើយដែលគេមើលឃើញសមត្ថកិច្ចចម្រុះស្ទាក់ចាប់បានរថយន្តតាកូម៉ា១គ្រឿងមានដឹកឈើហើយលើកនេះចាប់ឃាត់បានគោយន្តកន្ត្រៃមានដឹកឈើពេញផងដែរ ៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *