កំពង់ចាម : នៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២១នេះលោក ម៉ៅ មុន្នី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម មនុស្សធម៌ និងទ្រទ្រង់សាសនា និងលោកស្រីបានចុៈសំណេះសំណាលសួសុខទុក និងនាំយកអំណោយ ចែកជូនដោយផ្ទាល់ដៃ ជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ជនពិការ ដែលកំពុងមានជីវភាពខ្វះខាត រស់នៅក្នុងភូមិ សូទិព្វ ភូមិ ដូនជុំ ឃុំ សូទិព្វ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម ចំនួន២៥គ្រួសារ ឧបត្ថម្ភដោយ លោក ឆាន ឆានុត អនុប្រធានទី៣ និងលោក យ៉ង់ ចាន់រ៉ា ទីប្រឹក្សាផ្ទាល់ សមាគម មនុស្សធម៌ និងទ្រទ្រង់សាសនា ទំនាក់ទំនងចំនួន១៨ ប្រទេស កាលព្រឹកថ្ងៃម្សិលមិញ ។
លោក ម៉ៅ មុន្នី បានថ្លែងថា សូមអរគុណ សន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ បែបនិងហើយទើបមាន សមាគមនុស្សធម៌ និងទ្រទ្រង់សាសនា ដែលបានចុះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ត្រឹមត្រូវ តាមប្រកាសលេខ ៤៦៤០ ប្រ.ក ចុះថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ ។
លោក បានបន្តជំរុញលើកទឹកចិត្តដល់បងប្អូន ត្រូវចេះរៀបចំខ្លួនប្រាណរស់នៅដោយមានអនាម័យ រស់នៅក្នុងបរិយាកាសបរិស្ថាន ស្អាតជុំវិញខ្លួន ត្រូវផឹកស្អាត ហូបស្អាត និងខិតខំប្រឹងប្រែងរកមុខរបរដូចជា ដាំដុះដំណាំ បន្លែ ដំណាំផ្លែឈើរួមផ្សំ ចិញ្ចឹមសត្វ ជាដើម ដើម្បីលើស្ទួយជីវភាពរបស់ខ្លួន ក្នុងការចូលរួមជាមួយអាជ្ញាធរ កាត់បន្ថយភាពក្រីក្រ នៅតាមមូលដ្ឋាន ។ ត្រូវគោរពតាមគោលការការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ជៀសផុតជំងឺកូវីដ ១៩ គ្រប់ៗគ្នា ។
តមកគណៈអធិបតី បានចែកអំណោយ ជូនលោកតា លោកយាយ ប្រជាពលរដ្ឋ ១០ គ្រួសារ ១គ្រួសារទទួលបាន អង្ករ ២៥kg ទឹកស៊ីអុីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង១យួរ មី១កេះ ទឹកសុទ្ធ១យួរ រួមនិងថវិកា១០ ម៉ឺនរៀល និងជូន ពូ មីង ដែលបានមកចូលរួម ១៥នាក់ក្នុង១នាក់ ទទួលបាន មី ទឹកក្រូច ថវិកា២ម៉ឺន រៀល ។ ជូនកំលាំង សន្តិសុខ ១០ នាក់ ៤០ម៉ឺនរៀល ជូនប្រជាការពារ២នាក់ ៤ម៉ឺនរៀល ។
ជូនលោកមេភូមិ៣នាក់ ពេទ្យឃុំ ១នាក់ មានទឹកក្រូច មី ទឹកសុទ្ធ ថវិការ៥ ម៉ឺនរៀល និងជូនលោកមេឃុំ សូទិព្វ និងលោកនាយប៉ុស្តិ៍ សូទិព្វ មានមី ទឹកសុទ្ធ ទឹកក្រូច ថវិកា២០ ម៉ឺនរៀល សរុបថវិកាទាំងអស់មានចំនួន ៦.០២៥.៨០០ រៀល(ប្រាំមួយលាន ពីរម៉ឺន៥ពាន់ប្រាំបីរយរៀល ។