សិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតចំនួន៤កន្លែងត្រូវបានសមត្ថកិច្ចអនុវត្ត បង្ក្រាបនៅខេត្តព្រះវិហារ

ដោយៈសេង ពិសិដ្ឋ

ព្រះវិហារ  សិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើអនាធិបតេយ្យគ្មានលិខិតអនុញ្ញាតពីជំនាញ ចំនួន៤កន្លែង ស្ថិតក្នុងស្រុកត្បែងមានជយ័ ត្រូវបាន លោក នុត សោភណ្ឌ័ អភិបាលនៃគណៈ អភិបាលស្រុកត្បែងមានជយ័ដឹកនាំកម្លាំងផ្នែក សង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជយ័

សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជយ័ ចុះបង្ក្រាបកាលពីព្រឹក ថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២១។ក្នុងការចុះបង្រ្គាប លោក នុត សោភណ្ឌ័ បានបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងសមត្ថកិច្ចជំនាញ មិនមែនដាច់ធម៌មេតា គ្មានមនោសញ្ចេត នាចំពោះបងប្អូននោះទេ ការធ្វើអាជីកម្មកែឆ្នៃផលអនុផលព្រៃឈើ តម្រូវអោយបងប្អួន ម្ចាស់អាជីកម្មនិមួយៗ សុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ភូមិ ឃុំ ស្រុក នឹងជំនាញរដ្ឋបាលព្រៃឈើ អោយបានត្រឹមត្រូវ ទើបអនុញ្ញាត អោយបងប្អូនធ្វើ ជៀសវាងការបង្ក្រាបពីសំណាក់ អាជ្ញាធរ នឹងសមត្ថកិច្ចជំនាញ ។ ក្រោយពីបានបង្រ្គាបសមត្ថកិច្ចរឹបអូសវត្ថុតាងមានតាបឈូសម៉ាស៊ីនភ្លើងរួមទាំងឈើជាច្រើន ត្រូវបានដកហូតយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជយ័ ដើម្បីរៀបចំក សាងសំណុំរឿងទៅតាមនិតិវិធីច្បាប់ព្រៃឈើបញ្ជូនទៅតុលាការ ចំណែកម្ចាស់សិប្បកម្ម ត្រូវបានអោយធ្វើកិច្ចសន្យាផ្ដិតមេដៃ មិនអោយ ធ្វើអាជីកម្មតទៅទៀតឡើយផងដែរ៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *