សមត្ថកិច្ចចម្រុះផ្នែករដ្ឋបាលជល់ផលកំពង់ប្រាសាទសង្កាត់ជលផលនិងសហគមន៍ចុះរុះរើបំផ្លាញចោលរបាំងស្បៃមុងជាច្រើនកន្លែងក្នុងស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង:ថ្ងៃទី០២ ០៩ ២០២១សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទរួមជាមួយសង្កាត់រដ្ឋបាលជលផលជលគីរីសហការជាមួយសហគមន៍នេសាទ៥ភូមិកម្លាំងសរុប៣៦នាក់ មធ្យោបាយកាណូតស្មាច់តូចធំចំនួន៧គ្រឿងដឹកនាំដោយនាយផ្នែករដ្ឋបាលជលផលលោក ឃឹមឡុង ។

ការចុះបង្រ្កាបបទល្មេីសនេសាទ នៅចំណុច.បឹងសន្ទុះ. ទំនប់តាវ៉ាន់. តម្រាំក្របី.និងចុងព្រែកព្រះចន្ទ័ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងគ្រាដែលស្ថានភាពទឹកទន្លេមានការរើបឡើងបន្តិច ។

នៅក្នុងការបង្ក្រាបបទល្មើសជលផលជាលទ្ធផលបានធ្វើការរុះរេីបំផ្លាញចោលរបាំងស្បៃមុងចំនួន៥៧កន្លែង ប្រវែង៣៤០០ម លូចំនួន៥៧គ្រឿង បង្គោល ១៦០០ ដើមនិងបានចាក់លែងកូនត្រីចម្រុះចូលក្នុងទន្លេវិញ ៕ដោយ៖ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *