មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់រួមនិងថ្នាំញៀនជាង៨០០គ្រាប់ត្រូវបានកម្លាំងនគរបាលការរិយា ល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះវិហារធ្វើការបង្ក្រាបបាន

ដោយៈសេង ពិសិដ្ឋ

ព្រះវិហារ៖ក្រោមការអនុវត្តនូវបទបញ្ជារបស់ ស្នងការនគរបាលខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា  និងក្រោមការចង្អុលបង្ហាញដោយឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារនិងដឹកនាំសម្របសម្រួលដោយលោក វុធ សាវី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះវិហារបានដឹកនាំកម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រឡៅពីរ និងកម្លាំងប៉ុស្តិ៍នគរបាលការពាព្រំដែនកំពង់ព្រះឥន្ទ នៃវរ:នគរបាលព្រំដែនគោកលេខ ១០៥ ធ្វើការបង្ក្រាបបាននូវករណី ជួញដូរ នូវសាធាតុញៀនខុសច្បាប់ជាង ៨០០គ្រាប់។

នៅក្នុងការចុះបង្ក្រាបបទល្មើសគ្រឿងញៀននោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះ អិត ណាងណយ ហៅ ណយ អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។ ចំណែក វត្ថុតាងដែលដកហូតបាននៅក្នុងពេលនោះរួម មានថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីន WY ចំនួន ៨៦៤គ្រាប់ ស្មើនឹងទម្ងន់ ៨៧,៧២ក្រាម ,ទូរស័ព្ទ ២គ្រឿង ,លុយខ្មែរ ២លានរៀល ,លុយដុល្លារ ៤ពាន់ ៧០០ដុល្លារ និងលុយឡាវ ចំនួន ៤លានគីប ផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ នៅថ្ងៃទី ០១កញ្ញាឆ្នាំ២០២១នេះដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *