ទីបំផុតមេឈ្មួញរកស៊ីកាប់ ឈើថ្មីមកបន្លំឈើចាស់ឈ្មោះ (ឡាំ) ត្រូវបានគេដឹងថាគិចខ្លួនពី សមត្ថកិច្ច ត្រូវបានបង្ក្រាបនៅខេត្តព្រះវិហារ

ដោយៈ សេង ពិសិដ្ឋ

ព្រះវិហារៈ មេឈ្មួញឈើ ឈ្មោះ(ឡាំ) នៅភូមិឆែបពី ស្រុកឆែប ខេត្តព្រះវិហារ ដែលប្រកប មុខរបរខុសច្បាប់បំផ្លាញព្រៃឈើរបស់ជាតិយកធ្វើជារបរផ្ទាល់ខ្លួន កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១កន្លងទៅ ត្រូវបានលោកវុធ សាវី ព្រះរាជអាជ្ញា រង និងជាអ្នកនាំពាក្យសាលា ដំបូងខេត្តព្រះវិហារដោយមានការចង្អុលបង្ហាញពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ ចុះបង្ក្រាបទីទាំងស្តុបឈើគ្មានច្បាប់របស់មេឈ្មួញឈ្មោះ (ឡាំ)មួយកន្លែងស្ថិតនៅចំណុចដី ឡូត៍ក្នុងភូមិឆែបពី ស្រុកឆែប ខេត្តព្រះវិហារ។មេឈ្មួញឈើនេះឈ្មោះ(ឡាំ) ភេទប្រុសអាយុ ៥៥ឆ្នាំ រស់នៅ ភូមិឆែបពី ស្រុកឆែប ខេត្តព្រះវិហារត្រូវបានគេដឹងថា ជាឧក្រិតជនបំផ្លាញព្រៃឈើរបស់ ជាតិយកមកធ្វើជា របផ្ទាល់ខ្លួនមិនគិត ពីច្បាប់ព្រៃឈើអ្វីទាំងអស់បើយោងតាម ប្រភពពីសមត្ថកិច្ចមួយចំនួន ដែលមិនបានទទួល លាប សក្ខារៈពីមេញ្មួញឈ្មោះ(ឡាំ)នោះ បានដឹងថាឈ្មួញឈើ ឈ្មោះ ឡាំ បានជួលកម្មករ ចូលអារឈើពីព្រៃដែនជម្រកសត្វព្រៃ ព្រះរការជាព្រៃព្រះរាជក្រិត យកមកត្រាំទឹក ក៍ដូចជាវ៉ៃគៀបហាលថ្ងៃ តាមដីឡូតិ៍របស់ខ្លួន អោយប្រែព័ណរួចបានរុះរើ វិញលក់អោយ ទៅឈ្មួញទិញឈើ ផ្ទះចាស់ ដោយបន្លំភ្នែក សមត្ថកិច្ច នឹងជំនាញជាយូឆ្នាំមកហើយ។ ក្នុងការចុះបង្រ្កាបនេះផងដែរសមត្ថកិច្ចបាន រកឃើញឈើប្រមាណចំនួន៣០ម៉ែត្រគូប ដែលជាឈើថ្មីៗនៅលើទីតាំងដីឡូរបស់មេឈ្មួញឈ្មោះ (ឡាំ) ជាលទ្ធផលសមត្ថកិច្ច រឹបអូសបានរួមមាន៖ គោយន្តកន្រ្តៃ១គ្រឿង ឈើប្រមាណ៣០ម៉ែត្រគូប ត្រូវបានយកមករក្សា ទុកនៅសង្កាត់ រដ្ឋបាល ព្រៃឈើស្រុកឆែប ដើម្បីចាត់ការទៅតាមច្បាប់ ។ចំណែឯមេឈ្មួញ ឈើដែលមាន ឈ្មោះ( ឡាំ)នោះត្រូវបាន រត់គេចខ្លួនបាត់ក្នុងកំឡុងពេលដែលលោកព្រះរាជ អាជ្ញារងប្រគល់ទៅអោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើស្រុកឆែបនិងកងកម្លាំងអាវុធហត្ថស្រុក ឆែបជាអ្នកគ្រប់គ្រង   លោក វុធ សាវី បានបញ្ជាក់ឱ្យដឹងទៀតថា ដោយសារមានការធ្វេស ប្រហែសពីកម្លាំង សមត្ថកិច្ចទើបមេឈ្មួញរូបនេះរត់គិចខ្លួនបាន។

មហាជនបានដាក់ការសង្ស័យថាតើករណីនេះមានការឃុបឃិតពីមន្ត្រីជំនាញនិងសមត្ថកិច្ចរឺយ៉ាងណាទើបឃាត់ខ្លួនបានមេឈ្មួញរូបនេះហើយបែរជាបណ្តោយអោយរត់គេចខ្លួនបានទៅ វិញ។តែទោះជាយ៉ាងណាលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារអះអាងថាលោកនិង មិនបណ្តោយអោយមេឈ្មួញរូមនេះរួចខ្លួនបានពីសំណាញ់ច្បាប់នោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *