ព្រះរាជអាជ្ញាខេត្តកំពង់ធំជួយឧត្ថម្ភស័ង្ខសី៥០សន្លឹកនិងគ្រឿង ឧបភោគបរិភោគជូនពលរដ្ឋក្រីក្រមួយគ្រួសារនៅឃុំពពក

កំពង់ធំៈ លោកពៅ  សម្បូរណ៍ព្រះរាជអាជ្ញារង.តំណាងឯកឧត្តម ស៊ិន  វិរះ ព្រះ រាជអាជ្ញា  នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ   លោក  សាយ.គឹមឡម  អភិបាល ស្រុក ស្ទោង  លោកកែវ នន  មេ ឃុំពពក រួមទាំង កម្លាំង ប៉ូលិស បុស្តិ៍  កម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង បានអញ្ជើញចូលរួមឧបត្ថម្ភស័ង្កសីចំនួន៥០សន្លឹក រួមទាំងសម្ភារះគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ ដែលមានជីវភាពលំបាកក្រីក្ររស់នៅ ភូមិ ផ្ទះដើម ឃុំពពក  ស្រុកស្ទោង  ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០២១ ។

លោក ស៊ីម.ថៃ  អាយុ៣៩ មានប្រពន្ឋឈ្មោះ ឈី  ឈាងល័យ អាយុ២៧ឆ្នាំ មានសមាជិក៦នាក់ រស់នៅ ភូមិ ខាងលើ  បានឲ្យដឹងថា  គាត់មានជីវភាពក្រីក្រលំបាកណាស់  ផ្ទះ នេះបានធ្វើតាំងពី១១ឆ្នាំមុនមកម្លេះ  គឺធ្វើបានតែគ្រោងផ្ទះនិងដំបូលចាប់តាំងពីរៀបការថ្មីៗមក រហូតមកដល់ពេលនេះមានកូន៤និងក្មួយកំព្រា២នាក់ គឺរស់នៅលើផ្ទះអត់ជញ្ជាំងបាំងស្លឹកដូង នៅពេលមានភ្លៀងម្តងៗ  ទាំងម្តាយទាំងកូនដេកពុំបានទេ ទឹកសាចទទឹកជោគអស់។

ឯកឧត្តម ស៊ិន  វិរះ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ  និងក្រុមហ៊ុនLBM ឧកញ៉ា  លឹម  ប៉ុណ្ណា  រួមទាំងសម្បុរសជន លោកវិញ រ៉យ លោកស្រី.ឡាយ.គឹមលីន  ជួយឧបត្ថម្ភសរុបមាន ស័ង្កសី ៥០សន្លឹក អង្ករ៦បេរស្មើរ២៧៥គ. ក  ទឹកត្រី៧យួរ ទឹកស៊ីអ៊ីវ ៥យួរ.ត្រីខ៥យួរ មីម៉ាម៉ា៥កេស ប៊ីចេង២គ.ក  រួមទាំងបានឲ្យកងកម្លាំងប៉ូលិសជួយគ្នា បាំងជញ្ជាំង ដើម្បី ឲ្យក្រុមគ្រួសារគាត់រស់នៅបានសមរម្យ។

លោក  ពៅ  សម្បូរ ណ៍  តំណាងឯកឧត្តម.ព្រះរាជអាជ្ញាខេត្តកំពង់ធំបានមានប្រសាសន៍ថា នេះគឺជាទឹកចិត្តជួយគ្នាក្នុងគ្រាលំបាករបស់ ឯកឧត្តមប្រធាន.តែងតែចូលរួមក្នុងវិស័យមនុស្សធម៌.ទាំងប្រជាពលរដ្ឋ ដែលមានជីវភាព លំបាកក្រីក្រ និងកងកម្លាំងដែលមានការខ្វះខាតដោយមិនរើសអើង ។

លោក  សាយ  គឹមឡម អភិបាល ស្រុកស្ទោង បានថ្លែងអំណរគុណ  ដ៏ជ្រៀលជ្រៅបំផុត ចំពោះ ឯកឧត្តម ព្រះរាអាជ្ញា លោកឧកញ៉ា  លឹម.ប៉ុណ្ណា  រួម ទាំងសម្បុរសជន  ដែលមានចិត្តជ្រះថ្លា  ជួយជាអំណោយដល់ ប្រជា ពលរដ្ឋ ដែលកំពុង តែ  មានការខ្វះខាត ក្នុង ស្ថានភាព ប្រទេស ជាតិ ជួប នូវវិ ប័ត្ត ឆ្លង រីករាលដាល ជម្ងឺ កូវិដ១៩ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់ នាំកូនចៅទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ទាំងអស់គ្នា និងអនុវត្តឲ្យបាននូវវិធានការ៣កុំ៣ការពាររបស់សម្តេចតេជោហ៊ុនសែន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *