បន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កេីតសង្កាត់ថ្មីចំនួន២បន្ថែម ក្នុងក្រុងប៉ោយប៉ែត តមតាមការស្នេីស្នុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
អនុក្រឹត្យ ស្តីពីការបង្កេីតសង្កាត់ថ្មីចំនួន២ ក្នុងក្រុងប៉ោយប៉ែត មានសង្កាត់អូរជ្រៅ និងសង្កាត់អូរឬស្សី ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន កាលថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១។ចំពោះសង្កាត់ទាំង២ដែលត្រូវបានបង្កេីតថ្មីរួមមាន៖
១-សង្កាត់អូរជ្រៅ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកាត់យកភូមិចំនួន០៧ ពីសង្កាត់ប៉ោយប៉ែត គឺមានភូមិអូរជ្រៅ, ភូមិក្បាលកោះ, ភូមិក្បាលស្ពាន១, ភូមិក្បាលស្ពាន២, ភូមិសាមគ្គីមានជ័យ, ភូមិ
ព្រៃព្រិច និងភូមិប៉ោយប៉ែត។
២-សង្កាត់អូរឫស្សី នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកាត់យកភូមិចំនួន០៥ ពីសង្កាត់ផ្សារកណ្តាល មានភូមិអូរឫស្សី, ភូមិប្រជាធម្មកើត, ភូមិទួលពង្រ, ភូមិអូរនាង និងភូមិព្រៃគុប។
សូមបញ្ជាក់ផងដែរថា ៖ ក្រោយពីមានអនុក្រឹតស្តីពីការបង្កេីតសង្កាត់ថ្មីចំនួ ន២ខាងលេី ក្រុងប៉ោយប៉ែត មានសង្កាត់សរុបចំនួ ន៥ ដែលកាលពីមុនក្រុងប៉ោយប៉ែត គឺមានសង្កាត់ចំនួន៣ប៉ុណ្ណោះ គឺសង្កាត់ផ្សារកណ្តាល សង្កាត់ ប៉ោយប៉ែត និងសង្កាត់និមិត្ត ៕ សៅនៅ