ខេត្តកំពង់ឆ្នាំង:នៅវេលាម៉ោងប្រមាណ១៥.០០នាទី ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងស្រាវជ្រាវធ្វើការ ឃាត់ខ្លួនជនសង្សយ័២នាក់រក្សារទុក ជួញដូរ ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
កិច្ចប្រតិបត្តការ បង្ក្រាបបទល្មើសខាងលើនេះធ្វើឡើងដោយមានការអនុញ្ញាតិពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ត្រី.សាក់សារ៉ាង. និងមានការសម្របសម្រួលនីតិវិធីពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ឆ្នាំង ។
កម្លាំងកងរាជអាវុធហត្ថខេត្ថកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ពោធិ៍សាត់ បានចុះបង្ក្រាបករណីរក្សារទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណីនៅចំណុចភូមិ ពោធិ៍តាកួយ ឃុំ លលកស ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់។
នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់:
១.ឈ្មោះ ផែង សុផាន.ភេទ ប្រុស អាយុ ២១ ឆ្នាំមុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍តាកួយ ឃុំលលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
២.ឈ្មោះ ណាន់ ដូរ ភេទ ប្រុស អាយុ ២៥ ឆ្នាំមុខរបរ មិនពិតប្រាកដ ជនជាតិ ខ្មែរ រស់នៅភូមិ ពោធិ៍តាកួយ ឃុំលលកស ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។
នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចអាវុធហត្ថដកហូតបានវត្ថតាងរួមមាន:១.ម្សៅក្រាមព៍ណសថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០១កញ្ចប់ធំនឹង០១កញ្ចប់តូច.ទម្ងន់៥២.១៨ក្រាម(ថ្លឹងទាំងថង់វេចខ្ចប់)មួយចំនួន ២.កូនជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង ៣.ម៉ូតូចំនួន០១គ្រឿងម៉ាកzusaki nek ពណ៌សពាក់ស្លាកលេខ ព្រៃវែង 1N:6605 ៤.ទូរស័្ទដៃចំនួន ០៣គ្រឿង ម៉ាក iPhone 6ចំនួន ០១គ្រឿង ម៉ាក Samsung ចំនួន ០១គ្រឿង និង អ៊ិនចុចពិលចំនួន ០១គ្រឿង។
នៅក្នុងពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ19 (លទ្ឋផលអវិជ្ជមាន)។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ការិយាល័យជំនាញ កសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនិតិវ៨ធីនៅថ្ថៃនេះហើយ៕ដោយ៖ សុក្ខារិន