ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកពញាឮ

កណ្តាល ៖ ប៉ូលិសស្រុកពញាឮ បានឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃចន្ទ ទី៣០ ខែសីហាឆ្នាំ២០២១ វេលាម៉ោង៤និង២០នាទីល្ងាច នៅចំណុចផ្ទះទុកចោល ភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះសុខ កុសល់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោមនិង ២-ឈ្មោះ សួង វុត្ថា ហៅក្រឹម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោមនិងលទ្ធផលយកសំណាក រកមេរោគកូវីដ១៩ អវិជ្ជមាន។

វត្ថុតាងរឹបអូសរួមមាន ១-សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន១កញ្ចប់មធ្យមទម្ងន់១២ , ១៥ក្រាម , ២-ឧបករណ៍ប្រើប្រាស់សារធាតុញៀនចំនួន,៣-ទូរសព្ទចំនួន២គ្រឿង(ម៉ាក Nokia ចុចពិល ០១ និង ម៉ាក itel ០១), ៤- ម៉ូតូចំនួន២គ្រឿង(ម៉ូតូចាស់)ម៉ាក MSX ពណ៌ខ្មៅស្លាលេខ កណ្តាល 1H-0201និងម៉ាកViva ពណ៌ខ្មៅ ស្លាកលេខ ឃ.3322 ភព.1 និង៥-ប្រាក់រៀនចំនួន ១០៨០០រៀល(មួយមុឺនប្រាំបីរយរៀល) ។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសផ្នែកជំនាញនិងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល បានចេញល្បាតក្នុងភូមិសាស្រ្តងាយរងគ្រោះ ក៏បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា «នៅចំណុចកើតហេតុខាងលើមានមុខសញ្ញាគ្រឿងញៀនធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន»។

ភ្លាមនោះកម្លាំងប៉ូលិសក៏បានចុះទៅឃ្លាំមើលដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យធ្វើសកម្មភាពជួញដូរគ្រឿងញៀនមែន ក៏បានធ្វើការបង្រ្កាបចាប់ឃាត់ជនសង្ស័យបាន២នាក់និងចាប់យកវត្ថុតាង បញ្ចូនមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យ ឈ្មោះ សុខ កុសល់ បានសារភាពថា «ថ្នាំញៀន ០១កញ្ចប់នៅចំពោះមុខនេះ យកមកលក់តម្លៃ ៦០០០០០រៀល( ហុកសិមម៉ឺនរៀល) ដោយទិញពីឈ្មោះ រី  (ហៅពៀច )ភេទប្រុស ប្រើទូរសព្ទលេខ 081250736 នៅម្តុំភ្នំបាសិទ្ធិ ផ្ទះពុំស្គាល់ ហើយទៅទិញម្តងៗ កន្លះជ្រុងឬមួយជីចំនួនប្រាក់ ហុកសិបម៉ឺនរៀល , ហាសិបប្រាំម៉ឺនរៀល ឬ សាមម៉ឺនរៀលក៏បាន»។

ជនសង្ស័យ ឈ្មោះ សុខ កុសល់ បន្តថា កន្លងមកឈ្មោះដែលឧស្សាហ៍មកទិញថ្នាំញៀនពីខ្លួន មានឈ្មោះ ថា ,ភេទប្រុស ប្រើទូរសព្ទលេខ 015 550196 នៅភូមិស្លែង ឃុំជ្រៃលាស់ ឈ្មោះ អន នៅភូមិទួលព្រឹច ឃុំជ្រៃលាស់ ពុំស្គាល់លេខ ហើយទីតាំងដែលខ្លួនធ្វើសកម្មភាព គឺជាផ្ទះគេទុកចោលកណ្តាលវាលស្រែ នៅធ្វើសកម្មភាពជាមួយឈ្មោះ សួង វុត្ថា ហៅក្រឹម ។ មុនពេលចេញលក់ថ្នាំញៀនខ្លួនឯង ធ្លាប់កាន់ថ្នាំញៀនលក់ឱ្យឈ្មោះ ហែម សារិទ្ធី នៅភូមិជាមួយគ្នា ដើម្បីបានកម្រៃជាប្រាក់បន្តិចបន្តួច និងបានថ្នាំប្រើប្រាស់ផង៕ ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *