ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី៣០សីហា២០២១ម្សិលមិញនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំបង្កើតទីតាំងចាក់វ៉ាក់សាំង covid 19 ដុំទី 1 ដុំទី 2 ជូនដល់ប្រជាពលរដ្ឋដែលថ្នាក់ចិត្តចាក់វ៉ាក់សាំងកូវីដ19 នៅតាមមន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពនិងគ្រប់ទីតាំងដែលបានកំណត់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។
អាស្រ័យដូចបានជម្រាបខាងលើនេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរនិងជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តកំពង់ឆ្នាំងដែលស្ម័គ្រចិត្តចាក់បាក់សាំងកូវីដ19 និងមាតាបិតាអាណាព្យាបាលដែលមានកូនចាប់ពីអាយុ 12 ឆ្នាំឡើងទៅស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ19 សូមឲ្យជូនទៅចាក់វ៉ាក់សាំងកូវីដ19 ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពនិងនៅតាមទីតាំងដែលបានកំណត់ ។
ទីតាំងទី១.នៅក្រុងកំពង់ឆ្នាំងមាន៤កន្លែង
ទីតាំង២.នៅស្រុកបរិបូរណ៍:មាន៤ទីតាំង
ទីតាំងទី៣:នៅក្នុងស្រុករលាប្អៀរមាន៤ទីតាំង
ទីតាំងទី៤:នៅស្រុកទឹកផុសមាន៥ទីតាំង
ទីតាំងទី៥:មាននៅស្រុកសាមគ្គីមានជយ័៧ទីតាំង
ទីតាំងទី៦:ស្រុកកំពង់ត្រឡាចមាន៦ទីតាំង
ទីតាំងទី៧:មាននៅស្រុកជល់គីរីមាន៣ទីតាំង
ទីតាំងទី៨នៅស្រុកកំពង់លែងមាន៨ទីតាំង
ក្នុងដែនរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បន្តចុះផ្សព្វផ្សាយចលនាលើកទឹកចិត្តនិងជាក៏ប្រជាពលរដ្ឋនៅតាមភូមិឃុំសង្កាត់របស់ខ្លួនដែលមិនទាន់បានចាក់វ៉ាក់សាំងកូវី19 ដុំទីមួយដោយសារមូលហេតុផ្សេងៗដូចជាពលករប្រជាពលរដ្ឋនិស្សិតដែលបានវិលត្រឡប់មកពីបរទេសហើយទើបបញ្ចប់ការធ្វើចិត្តតែសាក់និងស្ត្រីទើបសម្រាលកូនជាដើមឱ្យមកចាក់វ៉ាក់សាំងកូវីដ19 នៅតាមមន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពនិងនៅទីតាំងដែលបានកំណត់ខាងលើចាប់ពីថ្ងៃទី 30 ខែសីហា 2021 នេះថតទៅនៅរាល់ពេលម៉ោងធ្វើការ ៕ដោយ៖សុក្ខារិន