ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងបន្តរៀបចំផែនការជំរឿនប្រជាជន ស្តីពី ដំណើរការចាក់វ៉ាក់សំាង នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង:ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងបន្តរៀបចំផែនការជំរឿនប្រជាជន ស្តីពី ដំណើរការចាក់វ៉ាក់សំាង នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីរកទិន្ន័យច្បាស់លាស់ ស្តីពីប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង និង ប្រជាពលរដ្ឋដែលពុំទាន់បានទទួលចាក់វ៉ាក់សាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ តាមប្រព័ន្ធវីដេអូរZoomផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា នៅក្នុងកិច្ចការត្រួតពិនិត្យវឌ្ឍនភាព និងបន្តរៀបចំផែនការជំរឿនជាបន្ទាន់នេះ អាជ្ញាធរ មន្រ្តីជំនាញ ត្រូវសហការគ្នាឱ្យបានល្អ និងផ្តល់ព័ត៌មានត្រឡប់ឱ្យបានឆាប់រហ័ស មកក្រុមការងារ ហើយនៅក្នុងកិច្ចការនេះ គឺមានអភិបាលរង១រូបៗបានចុះផ្ទាល់ជាមួយក្រុមការងារជំរឿននេះ ដូចនេះដើម្បីសម្រេចបានជោគជ័យ ចាប់ថ្ងៃនេះ គឺចុះឱ្យបានគ្រប់ភូមិដ្ឋាននានាដោយមិនត្រូវយឺតពេលនោះទេ និងមិនឱ្យហួសពីសប្តាហ៍នេះឡើយ ។

ឯកឧត្តម បានជម្រុញដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ត្រូវសហការគ្នាចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើសម្ភាសន៍ឱ្យបានជាក់លាក់បំផុត ថាតើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អស់ហើយឬនៅ បើនៅសូមបញ្ជាក់ពីមូលហេតុអោយបានច្បាស់លាស់៕ដោយ៖សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *