ខេត្តកំពង់ឆ្នាំង :មួយរយះពេលចុងក្រោយមានជនមិនស្គាល់មុខបានចូលលួចឈូសឆាយដីព្រៃរបស់រដ្ឋជាប់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដីរបស់ប្រជាពលរដ្ឋដែលមានប្លង់រឹងនិងវាស់វែងដោយក្រុមនិស្សិតរបស់សម្ដេចតេជោហ៊ុនសែន ស្ថិតនៅក្នុងភូមិដំណាក់ខ្លុង ឃុំក្ដុលសែនជ័យស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាច្រើនហិចតា ។
សូមបញ្ជាក់ផងដែរថាមួយរយៈចុងក្រោយនេះ ខេត្តកំពង់ឆ្នាំង កើតមានរឿងក្រុមជនល្មើសលួចឈូសឆាយដីព្រៃនិងឈូសឆាយដីព្រៃលិចទឹកជាច្រើន ដោយមិនមានច្បាប់អនុញ្ញាតិ និងថែមទាំងមានការរំលោភបំពានចូលទៅលើដីរបស់រដ្ឋ និងដីប្រជាពលរដ្ឋថែមទៀតផង បើទោះបីជាសមត្ថកិច្ចន៨ងអាជ្ញាធរខិតខំធ្វើការទុបស្កាត់យ៉ាងណាក៏ដោយ។
ហើយក្រុមឈ្មួញជាមួយនឹងមន្ត្រីខិលមួយចំនួន បានឆ្លៀតឱកាសក្នុងដំណាក់កាលដែលអាជ្ញាធរខេត្ត ស្រុក ឃុំ គ្រប់ទីកន្លែងកំពុងតែជាប់ដៃមមាញឹកប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លងកូវីដ១៩ជូនប្រជាពលរដ្ឋ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ អភិបាលរងស្រុកទឹកផុសនិងជាគណៈបញ្ជាការឯកភាពស្រុក លោកសាំងសុឃឿនបានដឹកនាំក្រុមចម្រុះចុះពិនិត្យមើលការឈូសឆាយដីជាប់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ អត់ច្បាប់អនុញ្ញាតប្រមាណជាង២០០ ហិចតា ត្រង់ចំណុចដំណាក់សង្គម ស្ថិតនៅក្នុងភូមិដំណាក់ខ្លុង ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ។
អភិបាលរងស្រុកទឹកផុស លោក សាំងសុឃឿន បានបញ្ជាក់ឲ្យដឹងថា ការចុះត្រួតពិនិត្យនិងយកនិយាមកាម នៅលើទីតាំងកន្លែងឈូសឆាយដីជាប់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខាងលើនេះឲ្យបានច្បាស់លាស់ និងតាមស៊ើបអង្កេតវែករកមុខជនសង្យ័យ ដែលបានយកត្រាក់ទ័រមកឈូសឆាយដីដែលមានទំហំជាង២០០ហិចតាដើម្បីរាយការណ៍ជូនថ្នាក់លើ និងចាត់ការតាមនីតិវិធី ។
ករណីរឿងឈួសឆាយដីព្រៃនិងដីព្រៃលិចទឹកមកដល់ពេលនេះគេមិនដែលឃើញសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនល្មើសបាននោះឡើយបានត្រឹមស្រាវជ្រាវរកជនដៃដល់ប៉ុណ្ណោះ៕ដោយ៖ សុក្ខារិន