សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាអនុប្រធានសាខាកាកបាទក្រហមខេត្ត អមដោយលោក លោកស្រី ប្រធាន អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-សង្កាត់ យុវជនស្ម័គ្រកាកបាទក្រហម យុវជន ស.ស.យ.ក ខេត្ត បានអញ្ជើញចុះជួបសួរសុខទុក្ខដល់ជនពិការចំនួន ១៥គ្រួសារ ដែលមានជីវភាពខ្វះខាត ដោយសារការអូសបន្លាយវិបត្តិកូវីដ-១៩ នៅសង្កាត់បរយ៉ាខា សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួមជាមួយរទេះរុញ (សម្រាប់ជនពិការ) ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ពួកគាត់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីជីវភាព និងទុក្ខលំបាកប្រជាពលរដ្ឋ ស្រ្តីមានផ្ទៃពោះ កុមារ ជាពិសេសជនពិការផងដែរ ។

មានប្រសាសន៍នាឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុតដល់ប្រជាពលរដ្ឋ ដែលជួបលំបាកនាពេលនេះ ។ លោកជំទាវបានបន្តថា សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយចុះសុខទុក្ខដល់ចាស់ជរាគ្មានទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយមានកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពខ្វះខាត កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងអាហារឡើយ ។

ក្នុងឱកាសនោះដែរលោកជំទាវក៏បានលើកទឹកចិត្តដល់គ្រួសារជនពិការទាំងអស់ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត តាមលទ្ធភាពរបស់ខ្លួន និងខិតខំមើលថែកូនចៅឲ្យបានល្អ ពិសេសត្រូវចូលរួមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

អំណោយដែលផ្ដល់ជូនគ្រួសារជនពិការ ក្នុងមួយគ្រួសារ ៖ រទេះរុញ១គ្រឿង អង្ករ ,មី ,ត្រីខ ,ទឹកសុទ្ធ,ទឹកស៊ីអ៊ីវ , ម៉ាស , ឃីតមួយ (មុង ក្រមា សារ៉ុង ភួយ ខ្នើយ កន្ទេល) ថវិកាមួយចំនួនផងដែរ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *