នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះពិនិត្យការងារសាងសង់អគាររដ្ឋបាល ស្រុករមាសហែកនិងពិនិត្យទីតាំងរៀបចំកន្លែងធ្វើចត្តាឡីស័កស្រុករមាសហែកខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ នៅស្រុកសមាសហែក ខេត្តស្វាយរៀង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចុះពិនិត្យការងារសាងសង់អគារស្នាក់ការគណបក្សស្រុក និងពិនិត្យទីតាំងរៀបចំអគារស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក (ទីតាំងនៅមណ្ឌលថែទាំមនុស្សចាស់) ស្ថិតនៅភូមិតាហង់  ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា។

ហើយចំពោះពលករចំណាក់ស្រុកត្រូវធ្វើចត្តាឡីស័កជាដាច់ខាត នៅទីតាំងដែលរដ្ឋបាលស្រុកបានរៀបចំរួចជាស្រេច ដោយគ្មានការលើកលែងនោះឡើយ។ ជាមួយនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែនបើមិនមានការចាំបាច់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *