កំពង់ធំ៖អភិបាលខេត្តកំពង់ធំ បានទទួលផ្លែមៀនចំនួន៥តោន ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា ដើម្បីចែកជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលកំពង់ធ្វើចត្តាឡីស័កបរិភោគ។
ពីធីប្រគល់ទទួលថ្លែមៀនចំនួន៥ តោននេះត្រូវបានតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជារងបញ្ជាការរដ្ឋានអង្គរក្ស នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ។
ឯកឧត្តម សុខ លូ ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់កំពង់ធំ ថារដ្ឋបាលខេត្តកំពង់ធំ បានទទួលផ្លែមៀនចំនួន៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចបានទិញពីកសិករដាំផ្លែមៀន ដែលជាប់គាំងរកទីផ្សាលក់មិនទាន់បាន។
អភិបាលខេត្តបានបន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់កសិករអ្នកដាំផ្លែមៀន សម្តេចទាំងទ្វេរបានចំណាយធនធានជួយទិញនូវផ្លែមៀនពីកសិករមកចែកជូនមន្ត្រីរាជការ អ្នកធ្វើចត្តាឡីស័ក គ្រូពេទ្យ កងកម្លាំង។ល។ បានទទួលទានផង និងជួយសម្រាលទុក្ខលំបាក នៃការខ្វះខាតដើមទុនរបស់បងប្អូនកសិករអ្នកដាំផ្លែមៀនផង។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូពេទ្យ បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័ក សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ព្រមទាំងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលគ្រប់កាលៈទេសៈសម្តេចទាំងទ្វេរតែងតែដឹងសុខទុក្ខចំពោះយើងខ្ញុំ និងប្រជាពលរដ្ឋគ្រប់ពេល និងសូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុ យឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលសុខ និង ការអភិវឌ្ឍកាន់តែរីកចម្រើនលើគ្រប់វិស័យ។
ក្រោយពីទទួលបាននូវផ្លែមៀនពីសម្ដេចតេជោ ហ៊ុន សែន ក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ធំ បានចាត់ចែងយកផ្លែមានទាំងអស់នោះ ទៅប្រគល់ជូនទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កក្រុមគ្រូពេទ្យ និងកងកម្លាំងដែលមាន៥មណ្ឌលក្នុងក្រុងស្ទឹងសែន និងតាមបណ្ដាស្រុកទាំង៨ផងដែរ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅ ក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងពលរដ្ឋកំពុងធ្វើចត្តាឡីស័ក៕