ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋស្រុករមាសហែកក៏ដូចជាមហាជនដែលធ្វើដំណើរតាមដងផ្លូវនានាពេលយប់មានចិត្តសប្បាយរីករាយនិងអបអរសាទរដែលអាជ្ញារធរស្រុករមាសហែកបានដាក់បង្គោលភ្លើងបំភ្លឺ(សូឡា)តាមដងផ្លូវសាធារណៈនៅតាមទីប្រជុំជននានាក្នុងស្រុករមាសហែក ដែលមានភ្លើងបំភ្លឺ(សូឡា)អមនៅតាមផ្លូវនាពេលយប់ រក្សារបាននូវសុវត្ថិភាពសន្តិសុខ និងជាការលម្អទីប្រជុំជនដូចជាទីក្រុងផងដែរ ហើយបើយើងក្រឡេកមើលទៅអំឡុងជាង៣០ឆ្នាំមុនមកដល់បច្ចុប្បន្ននេះទៅទីប្រជុំជននានាក្នុងស្រុករមាសហែក ពុំមានភ្លើងបំភ្លឺផ្លូវទេ មានភ្លើងអគ្គិសនីតាមផ្ទះប្រជាពលរដ្ឋបើកភ្លើងត្រឹមតែក្បាលប្រលប់ប៉ុណ្ណោះ។
ក៏ប៉ុន្តែចាប់ពីលោក ស៊ូ ម៉ុល មកកាន់តំណែងអភិបាលស្រុករមាសហែករហូតពេលនេះនៅទីក្នុងស្រុករមាសហែកទាំងមូលមានការអភិវឌ្ឍន៍ហើយអាជ្ញាធរស្រុកបានដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវនៅតាមទីប្រជុំជននិងតាមឃុំនានាគឺភ្លឺពេញមួយយប់តែម្តង។
បើតាមលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានប្រាប់អ្នកសារព័ត៌មានយើងនៅរសៀលថ្ងៃទី២៨ខែសីហាឆ្នាំ២០២១នេះអោយដឹងថា៖ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាននិងដាក់អំពូលភ្លើងបំភ្លឺតាមដងផ្លូវនេះក្នុងស្រុករមាសហែក ដោយមានការចង្អុលបង្ហាញដឹកនាំនិងឧបត្ថម្ភផ្ទាល់ពីឯកឧត្តម សៅ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករមាសហែក ឯកឧត្តមលោកជំទាវក្រុមការងារចុះជួយស្រុកនិងសប្បុរសជននានាបានផ្តល់បង្គោលភ្លើង សូឡាប្រើពន្លឺព្រះអាទិត្យចំនួន១០៩៤កំផ្លេក្នុងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភចំនួន៣០០កំផ្លេសម្រាប់ដាក់បំភ្លឺតាមដងផ្លូវ នៅទីប្រជុំជនស្រុករមាសហែក ទីប្រជុំជននានាក្នុងស្រុកតាមផ្សារ តាមផ្លូវ មុខសាលាឃុំ គ្រប់ឃុំ តាមផ្លូវខាងមុខស្នាក់ការគណបក្សឃុំ តាមវត្តអារាម និងតាមដងផ្លូវបំបែកសំខាន់ៗមួយចំនួន ដើម្បីជាការលម្អផ្លូវ និងការពារសុវត្ថិភាពសន្តិសុខសាធារណៈ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ទន្ទឹមនឹងនោះក្នុងឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងលោកអភិបាលស្រុក បានដាំដើមឈើ ប្រភេទ÷ឥន្ទនេល ក្ងោក គ្រញូង ប៉េង ធ្នង់… នៅតាមដងផ្លូវសាធារណៈ ប្រាសាទជាហោ សាលាឃុំ និងបណ្តាវត្តអារ៉ាម សរុប៥៩០០ដើម។ កូនឈើទាំងអស់នោះមានការផ្តល់ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងផ្នែករដ្ឋបាលព្រៃឈើរមាសហែក សម្រាប់ដាំដុះធ្វើយ៉ាងណា ដើម្បីកែសម្អសោភណ្ឌភាពស្រុកអោយមានបរិស្ថានល្អផងដែរ។