រយះពេល៣ថ្ងៃភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាធ្វើអោយស្ថានភាពរបបទឹកទន្លេសាបមានការប្រែប្រួលនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម

ខេត្តកំពង់ឆ្នាំង:រយះពេល៣ថ្ងៃភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាធ្វើអោយស្ថានភាពរបបទឹកទន្លេសាបមានការប្រែប្រួលនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម ។

ប្រធានមន្ទីធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំលោក .ដោកប៊ុនថុន.បានអោយដឹងនៅថ្ងៃទី២៨សីហា២០២១នេះថាស្ថានភាពទឹកទន្លេនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមមាបកម្ពស់៥.១៨ម៉ែត្រនេះបើធៀបនិងឆ្នាំងនិងឆ្នាំ២០២០ទឹកទន្លេមានកម្ពស់៥.៦៦ម៉ែត្រ ។

ប្រធានមន្ទីធន់ធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងបន្ថែមទៀតថាស្ថានភាពរបបទឹកភ្លៀងទទួលបាន៤ស្រុកដែលមានកម្រិត៣-២៦.៨០.ម.ម.នៅក្នុងស្រុកកំពង់លែង ។

ប្រធានមន្ទីធន់ធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថាស្ថានភាពទឹកភ្លៀងធ្លាក់ពីមធ្យមទៅខ្សោយមិនមានខ្យល់ដែលបង្កអោយមានជា.ផ្គលាន់ រន្ទះ.ពិសេសបង្កអោយមានផលប៉ះពាលដល់លំនៅឋានសត្វពាហនះបងប្អូនប្រជាពលរដ្ឋនោះឡើយ ។

ក្នុងរដូវវស្សាភ្លៀងធ្លាក់ទឹកទន្លេឡើងផងនេះលោកក៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តចេញទៅស្រែ ចំការ.មើលគោ.ក្របី.ត្រូវតែរូតរះវិលចូលលំនៅឋានវិញអោយបសនពីថ្ងៃនិងត្រូវមានការប្រុងប្រយត្ន័ជាប់ចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ភ្លៀង.ខ្យល់កន្ត្រាក់.ផ្គរន្ទះដែលបង្កអោយមានផលប៉ះពាល់ដល់អាយុជីវិតផងដែរ ៕ដោយ៖សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *