ឯកឧត្ដម ម៉ែន វិបុល អញ្ជើញជួបសំណេះសំណាល និងទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក ឡេង ប៉ អគ្គនាយកក្រុមហ៊ុន The New Venetian Casino & Hotel ក្រុងបាវិត ដើម្បីគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន

ខេត្តស្វាយរៀង៖នៅថ្ងៃសុក្រ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក ឡេង ប៉ អគ្គនាយកក្រុមហ៊ុន The New Venetian Casino & Hotel ក្រុងបាវិត ។

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តបានថ្លែងនូវការអរគុណដល់លោក ឡេង ប៉ អគ្គនាយកក្រុមហ៊ុន The New Venetian Casino & Hotel បានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តនូវអំណោយ និងថវិការមួយចំនួនទៀតនៅថ្ងៃនេះ ដើម្បីគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។

ឯកឧត្តមបន្តថា ថ្វីត្បិតតែមួយរយះចុងក្រោយនេះស្ថានភាពជំងឺកូវីដ១៩មានការថមថយក៏ពិតមែន ក៏គណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៃរដ្ឋបាលខេត្ត នៅតែបន្តអប់រំផ្សព្វផ្សាយ និងតាមដានបុគ្គលសង្ស័យពាក់ព័ន្ធដើម្បីកាត់ផ្តាច់ខ្សែ ចំលងអោយមានប្រសិទ្ធភាព ជាពិសេសការពង្រឹងវិធានការ ៣កុំ ៣ការពារ ជាដើម។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ទៅតាមបរិបទនៃជំងឺកូវីដ១៩ ។ ទន្ទឹមនេះយុទ្ធសាស្ត្រវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស្រោចនៅដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនខេត្តស្វាយរៀង គឺជាការគិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានធ្វើអោយស្ថានភាពនៃការឆ្លងមានភាពថយចុះជាបន្តបន្ទាប់ គិតមកដល់ថ្ងៃនេះ។

អំណោយទាំងនោះរួមមាន៖ – អង្ករ ០៥តោន – មីថៃ ១៥០កេសតូច – ទឹកសុទ្ធវីតាល់ ២០០កេស – អាល់កុល៥០កានម៉ាស់N95១០០.០០០ម៉ាស់និងថវិកាមួយចំនួនទៀតដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

You might like

Leave a Reply

Your email address will not be published. Required fields are marked *