គណកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្តកំពង់ចាម បន្តទទួលអំណោយពី សប្បុរសជន

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  និង ឯកឧត្ដម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្ត  រួមនឹង អភិបាល រង ខេត្ត  នាព្រឹក ថ្ងៃទី ២៧ ខែសីហា    ឆ្នាំ ២០២១ នេះ  បាន អញ្ជើញ ទទួល អំណោយ ពី សប្បុរសជន  ដែល បាន ចូលរួម ជាមួយ រាជរដ្ឋាភិបាល  ដេីម្បី បង្ការ  ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩   ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា    ដេីម្បី ប្រយុទ្ធ ប្រឆាំង នឹង  ជំងឺ ដ៏ កាច សាហាវ នេះ  ។

ឆ្លៀត ក្នុង ឱកាសនោះដែរ  ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  បាន ថ្លែងអំណរគុណ  និង ជូនពរ ដល់  សប្បុរសជន ដែល បាន    ឧបត្ថម្ភ គាំទ្រ ដល់  គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  ខេត្តកំពង់ចាម  ដែលជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការ ប្រយុទ្ធ ប្រឆាំង នឹង ការឆ្លង រាតត្បាត ជំងឺដ៏ កាច សាហាវ នេះ  ហើយ ក៏ជាការជួយរំលែកទុក្ខលំបាក  និង ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក  ក៏ដូចជា  អ្នកជាប់ ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ  ដែល កំពុង  ធ្វើចត្តាឡីស័ក  ផង ដែរ  ។

គួរ បញ្ជាក់ ផង ដែរថា  ក្នុងពិធី ប្រគល់  និង ទទួល អំណោយ នេះ   លោកឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ រួមនឹង ក្រុមការងារ បានជួយឧបត្ថម្ភ  ម៉ាស  ចំនួន ៤០.០០០ម៉ាស -អាកុល ១០កាន -ឧបករណ៍វាស់កំដៅ ១០ដើម និងជែលលាងដៃ (២៥០  ml) ចំនួន ១០០ដប  ផងដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *