រដ្ឋបាលខេត្តកណ្ដាលទទួល ថវិកាពីព្រះគ្រូចៅអធិការវត្តចំនួន៣០វត្ត ក្នុងស្រុកកៀនស្វាយ ដើម្បីចូលរួមបរិច្ចាគជូនសម្ដេចតេជោ ក្នុងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ និងទទួលសម្ភារៈ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃច័ន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីទទួល ថវិកាសម្រាប់បរិច្ចាគជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីព្រះវិជ្ជានុរក្ខ័ញាណ ខឹម សុផន ព្រះរាជាគណៈកិត្តិយស ព្រះធម្មធម៌គណខេត្តកណ្ដាល អនុគណស្រុកកៀនស្វាយ និងជាចៅអធិការវត្តស្លាកែត និងទទួលសម្ភារៈ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីលោកឧត្ដមសេនីយ៍ត្រី គូ សាម៉ីឌី ជំនួយការ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី អឿ តារាបុប្ផា ដែលពិធីនេះបានប្រារព្ធធ្វើនៅសាលាខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងនាមកងកម្លាំងទាំងបី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិតជាមានសេចក្ដីរំភើបរីករាយឥតឧបមា និងសូមថ្លែងអំណរគុណ ចំពោះព្រះគ្រូចៅអធិការវត្តទាំង៣០ ក្នុងស្រុកកៀនស្វាយ និងលោកឧត្តមសេនីយ៍ត្រី ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាគនូវធនធាន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នាឱកាសនេះ។

ថវិកាដែលព្រះគ្រូចៅអធិការវត្តទាំង៣០ ក្នុងស្រុកកៀនស្វាយ បានផ្ដល់ជូនចំនួន ៥១០០ដុល្លារ និងសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់លោកឧត្ដមសេនីយ៍ត្រី គូ សាម៉ីឌី ជំនួយការ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី រួមមាន៖ ស្រ្ពាយបាញ់សម្លាប់មេរោគ (១៥០ml) ចំនួន២១៦ដប ជែលសម្លាប់មេរោគ(៦០ml)ចំនួន៧៨០ដប អាវពេទ្យការពារជំងឺកូវីដ-១៩ ១០ឈុត ជែលសំអាតដៃ(៥០០ml)ចំនួន២៤ដប និងថវិកាចំនួន ១លានរៀលផងដែរ។ សម្រួលការផ្សាយដោយៈ លោក គង់ សុខហេង

You might like

Leave a Reply

Your email address will not be published. Required fields are marked *