មន្ត្រីនៃមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងបានចុះត្រួតពិនិត្យការបង្កបង្កើនផលដំណាំបន្លែលើទឹក របស់សមាជិកបណ្តុំកសិករផលិតបន្លែស្រស់ខ្លុងពពកស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង:ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កញ្ញា ហេងគឹមស្រៀង រួមនិងសហការី  ព្រមទាំងទីប្រឹក្សា ASPIRE បានចុះត្រួតពិនិត្យការបង្កបង្កើនផលប្រភេទដំណាំបន្លែលើទឹក របស់សមាជិកបណ្តុំកសិករផលិតបន្លែស្រស់ខ្លុងពពក នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង  ។ការចុះត្រួតពិនិត្យការដាក់ដាំដុះបន្លែលើទឹក ក្នុងគោលបំណង ជួបសំណេះសំណាលសួរសុខទុក្ខនិងមើលការវឌ្ឍនភាពការដាំដុះបន្លែលើទឹករបស់សមាជិកបណ្តុំនិងលើកទឹកចិត្ត និងជម្រុញសមាជិកកិច្ចខិតខំប្រឹងប្រែងដាំដុះបន្លែបន្ថែមទៀត ដើម្បីចូលរួមចំណែកផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផង និងតម្រូវការទីផ្សារនាពេលបច្ចុប្បន្នផង ក្នុងអំឡុងពេលប្រទេសកម្ពុជាក៏ដូចជាសកលលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19។

ក្រុមការងារបានជួបជាមួយកសិករស៊ន ប៊ុនធឿន ជាអ្នកដំាបន្លែលើទឹក ឬ ហៃត្រូផូនិក ដាំបន្លែនៅ ក្នុងផ្ទះសំណាញ់ ហើយគាត់បានបញ្ជាក់អោយដឹងទៀតថា ពីមុនមកគាត់ ជាពលករទៅធ្វើការនៅប្រទេសកូរ៉េ ប៉ុន្តែបច្ចប្បន្ននេះគាត់ត្រូវបានបញ្ចប់ត្រឡប់មកស្រុកវិញហើយបានសម្រេចចិត្តមិនត្រលប់ទៅធ្វើការនៅប្រទេសកូរ៉េវិញទេ ហើយសព្វថ្ងៃនេះ គាត់បានសាងសង់រោងសំណាញ់ ទំហំ ១៥គុណ២០ម៉ែត្រ ដែលកំពុងដំាបន្លែលើទឹក ឬ ហៃត្រូផូនិក មានដូចជា.សាលាដ និង.ស្ពៃស្លឹក ហើយគាត់បានបញ្ជាក់បន្ថែមទៀតថា ការដាំបន្លែលើទឹកនេះ មានភាពងាយស្រួលដំា ជាងលើដី ហើយក៍មានការចំណាយពេលតិចក្នុងការប្រមូលផល ពោលគឺរយះពេល ៣៥ ថ្ងៃ ទៅ ៤៥ ថ្ងៃ ប៉ុណ្ណោះ ហើយបាន ជួយកាត់បន្ថយកម្លាំងពលកម្ម ងាយស្រួលក្នុងការគ្រប់គ្រង លើ ពពួកសត្វល្អិត គាត់នឹងព្យាយាមដាំអោយបានពេញរោងសំណាញ់ របស់គាត់ ៣០០ម៉ែត្រការរ៉េបន្តទៀតដើម្បីផ្គត់ផ្គង់សម្រាប់ទីផ្សារ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *