រដ្ឋបាលខេត្តកំពង់ចាម ទទួលបានផ្លែមៀន ចំនួន ១០តោន ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  រួមនឹង អភិបាលរងខេត្ត  និងមន្ត្រីពាក់ពន្ធ័  នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានទទួលផ្លែមៀន ឬផ្លែតាង៉ែន  ចំនួន ១០តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក  អ្នកជំងឺកូវីដ -១៩ និងមន្រ្តីរាជការ  កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម  ។

ឆ្លៀតក្នុងឱកាសនោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅ របស់ បងប្អូន ប្រជាពលរដ្ឋ  មន្ត្រីរាជការ  ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធទាំងអស់  ។

ឯកឧត្តមអភិបាលខេត្ត  ក៏បាន គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់  សូម ឲ្យ មានសុខភាពល្អបរិបូរណ៌ ប្រាជ្ញាឈ្លាវៃ ជន្មាយុយឺនយូរ និងជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នា នោះ  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  ក៏បាន ធ្វើការ បែងចែក ផ្លែមៀនទាំងនោះ  ទៅឲ្យតាមបណ្តា ក្រុង -ស្រុក  មន្ទីរ  អង្គភាព  ក្រុមគ្រូពេទ្យ  និង កងកំលាំង ប្រដាប់ អាវុធ  ដេីម្បី យកទៅ បែងចែក បន្ដ  ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក  អ្នកជំងឺកូវីដ -១៩ និងមន្រ្តីរាជការ  កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម  សម្រាប់ ទទួលទាន ទាំងអស់ គ្នា  ។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *