ដោយៈសេងពិសិដ្ឋ
ព្រះវិហារៈនៅព្រឹកថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងកំចាត់ម៉ីនទី៦ទឹសប្រាសាទ ព្រះវិហារចំនួន៧៣នាក់ទទួលការចាក់វ៉ាក់សាំង ការពារជម្ដឺកូវិដ១៩ប្រភេទ អាស្ត្រាហ្សេនីការ (Astrazenica)ដូសជម្រុញ ដូសទី៣នៅមន្ទីពេទ្យ ក្រសួងការពារជាតិ សម្ដេច តេជោ ហ៊ុន សែន ស្រអែម។
យោងតាមបទបញ្ជាឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជាគណៈបញ្ជាការសមរភូមិទឹសទី១ ប្រាសាទ ព្រះវិហារ ក្រោមការដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកង ពលធំអន្តរាគមន៍លេខ៣ មានការសម្របសម្រួលពីលោកវសេនីយ៍ឯក មាស តារា នាយក ប្រធានមន្ទីពេទ្យក្រសួងការពារជាតិ សម្ដេច តេជោ ហ៊ុន សែន ស្រអែម បានចាក់ ម្ជុលដូស ទី៣ជូនកម្លាំងកំចាត់ម៉ីនទី៦ទឹសប្រាសាទ ព្រះវិហារចំនួន៧៣នាក់ដើម្បីការពារភាព ផ្សំ ក្នុងខ្លួនប្រឆាំងនិងជម្ងឺកូវិដ១៩នេះផងដែរ។
ទន្ទឹមនិងនោះ ឯកឧត្ដម មេបញ្ជាការរងកងពលធំ ក៏បានក្រើនរំលឹកដល់បងប្អូនកម្លាំងគ្រប់គ្នា ត្រូវចូលរួមអនុវត្ត តាមវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ និវិធានការណែនាំក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ ការឆ្លងរាល ដាលជំងឺកូវីដ១៩ជា ពិសេសមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់ ក្នុងសហគមន៍របស់យើង។
ជាចុងក្រោយកម្លាំងដែលចាក់ដូសទី៣នៅថ្ងៃនេះទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេច តេជោ ជានាយក រដ្ឋមន្រ្តីសម្ដេចតែតែ គិតគូដល់កងកម្លាំងជូមុខទាំងអស់ នៅប្រការឆ្លងជម្ងឺដ៍កាច សាហាវនេះផងដែរ៕