ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារៈ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន ស.អ.ក ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួ ន ៤លានរៀល រួមនិងថវិកាអង្គភាពតំបន់សឹក ៥០ម៉ឺនរៀល និងអង្ករ ២បេ ប្រគល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជនដែលបានទទួលមរណៈភាពនៅថ្ងៃទី២០ខែសីហា ឆ្នាំ២០២១ដោយរោគា។
សមាជិកត្រូវបានទទួលមរណៈភាព មានឈ្មោះ បុិ សារុន ភេទប្រុស អាយុ៦០ឆ្នាំ ជាជនពិការ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ។
ក្នុងការប្រគល់ថវិការនោះផងដែរ ឯកឧត្ដម ប្រធាន បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើរសួសុខទុក និងចូលរួមរំលែកទុកពីថ្នាក់ដឹកនាំសមាគមន៍ជូនដល់ក្រុមគ្រួសារសពផងដែរ៕