ការចាក់វ៉ាក់សាំងការពារកូវីត19 ដូសទី 3 ជាដូសជម្រុញជូនដល់អតីតយុទ្ធជន នៅតាមមណ្ឌលសុខភាពទាំង 12 ក្នុងខេត្តកំពង់ឆ្នាំងបានចំនួន២៥៩៣នាក់

ខេត្តកំពង់ឆ្នាំង:ការចាក់វ៉ាក់សាំងការពារកូវីត19 ដូសទី 3 ជូនដល់អតីតយុទ្ធជននៅតាមមណ្ឌលសុខភាពទាំង 12 ក្នុងខេត្តកំពង់ឆ្នាំងរយះពេល៥ថ្ងៃមកនេះបានចំនួន២៥៩៣នាក់ហើយនិងត្រូវបានបញ្ចប់នៅថ្ងៃទី២៣សីហា២០២១ខាងមុខនេះហើយ

នេះបើតាមការអោយដឹងពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងឧត្តមសេនីយ៍ត្រី អ៊ុសុភា បានអោយដឹងនៅរសៀលថ្ងៃទី២២សីហានេះថាការចាក់វ៉ាក់សាំងការពារកូវីត១៩ ដូសទី ៣ដែលជាដូសជម្រុញប្រភេទ Astra ZeneCa ជូនដល់អតីតយុទ្ធជននៅតាមមណ្ឌលទាំង ១២ ក្នុងខេត្តកំពង់ឆ្នាំងនិងត្រូវបានបញ្ចប់នៅថ្ងៃស្អែកនេះហើយ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អ៊ុសុភា បានឲ្យដឹងថាចាក់វ៉ាក់សាំសាំងកូវិដ១៩ដូសទី៣ដែលជាដូសជម្រុញរយះពេល៥ថ្ងៃទី ១៧រហូតដល់ថ្ងៃទី២១នៅតាមមណ្ឌលសុខភាពទាំង១២ក្នុងខេត្តកំពង់ឆ្នាំងជូនដល់អតីតយុទ្ធជនជាលទ្ធផលសរុបបសន២៥៩៣នាក់លើចំនួនដែលត្រូវបានគ្រប់គ្រងមានចំនួន២៥៩៩នាក់ហើយអ្នកខកខានមិនបានមកចាក់គឺពួកគាត់មានបញ្ហាសុខភាព ។

មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី.អ៊ុសុភា.បានបញ្ជាក់ថាការចាក់វ៉ាក់សាំងកូវី19 ដូសទី៣ ដែលជាដុសជម្រុញប្រភេទអាស្ត្រាហ្សេណេការជូនដល់បងប្អូនអតីតយុទ្ធជនទាំងអស់នៅពេលនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនលោកតែងតែបានគិតគូរពីសុខទុក្ខបងប្អូនអតីតយុទ្ធជនដោយធ្វើយ៉ាងណាឱ្យបងប្អូនបានចាក់វ៉ាក់សាំងជម្រុញដូសទី៣នេះទាំងអស់គ្នាដើម្បីធ្វើយ៉ាងណាអោយសុខភាពរបស់បងប្អូនបានរឹងម៉ាំល្អប្រសើរឈ្នះបាននៅជម្ថឺចង្រៃកូវិដ១៩ដែលបំឡែងថ្មីនេះផងដែរ ។

មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថាការចាក់វ៉ាក់សាំងដូសទី៣ប្រភេទអាស្ត្រាហ្សេណេការបានទាល់តែបងប្អូនអតីតយុទ្ធជនឆ្លងកាត់ការចាក់វ៉ាក់សាំងកូវីដ២៩ លើកទី ១ និងលើកទី ២បានរួចរាល់ហើយគ្រប់ថ្ងៃទើបបងប្អូនអតីតយុទ្ធជនទាំងអស់អាចចាក់វ៉ាក់សាំងកូវីដ19 ដូសទី ៣ ដែលជាដូសជំរុញបាននិងមានការពិនិត្យសុខត្រឹមត្រូវពីក្រុមគ្រូពេទ្យផងដែរ ។

មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ការចាក់វ៉ាក់សាំងកូវីដ19 ឲ្យបានគ្រប់គ្នាៗដើម្បីជៀសវាងឱ្យផុតពីជំងឺដ៏កាចសាហាវមួយនេះហើយក៏សូមបងប្អូនទាំងអស់បន្តចូលរួមអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ ៣កុំដើម្បីយើងទាំងអស់គ្នានិងសហគមន៍ផងដែរ។

ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាកំពង់ឆ្នាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខលោកបានគិតគូរពីសុខទុក្ខបងប្អូនអតីតយុទ្ធជនកម្ពុជាគ្រប់ពេលវេលាមិនដែលរើសអើងឬទុកចោលឲ្យនៅឯកោនៅឡើយពេលនេះលោកបានឱ្យបងប្អូនទាំងអស់បានចាក់វ៉ាក់សាំងទាំងដុំទី 1 ដុំទី 2 និងដុសទី 3 ដែលជាដុសជំនួញអោយបងប្អូនមានសុខភាពល្អនិងរសនៅក្នុងជីវភាពប្រសើផង៕ សុក្ខារិន

.

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *