ក្រុមឈ្មួញដឹកជញ្ជូនសត្វគោងាប់យកទៅកាប់លក់នៅផ្សារខេត្តកំពង់ធំបង្កផលប៉ះពាល់ សុខភាព

 

កំពង់ធំ៖  មានករណីក្រុមឈ្មួញដឹកជញ្ជូនសត្វគោងាប់ ពីចំណុចឃុំស្រើង ស្រុកប្រាសាទ សំបូរ ខេត្តកំពង់ធំ ដោយគ្មានលិខិតលក់-ទិញ និងពិនិត្យសុខភាពសត្វ ពីការិយាល័យផលិត កម្មបសុព្យាបាល នៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ហេតុការណ៏កើត ឡើងពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

តាមការបញ្ជាក់ពីអ្នកទិញ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹង

ថា គាត់រកតែគោពុល និងគោឈឺកាប់លក់មិនបានផង។ ឈ្មួញរូបនេះ បាននិយាយថា ” បានតេប្រាប់ និងបង់ប្រាក់ទៅឲ្យពេទ្យសត្វអស់ហើយ យើងមិនដែលរំលងទេ”។

សព្វថ្ងៃនេះ ប្រជាពលរដ្ឋកំពុង ព្រួយបារម្ភពីសត្វជ្រូក និងគោកំពុងមានបន្ទុកជំងឺ ជាច្រើនប្រភេទ ដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាជន ដែលបានបរិភោគសាច់សត្វទាំងនោះ។

ទាក់ទិនបញ្ហាខាងលើនេះ យើងបាន បានព្យាយាម  ទំនាក់ទំនងលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មបសុពេទ្យសត្វខេត្តកំពង់ធំ នាថ្ងៃទី២២  ខែសីហា នេះ  ប៉ុន្តែ ទូរសព្ទរបស់លោកគឺមិនអាច ទាក់ទង បាន ឡើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *