បន្ទាយមានជ័យៈមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត ទំនើបមួយគ្រឿង ក្រឡាប់ចូលក្នុងទឹកបណ្ដាលឱ្យអ្នកនៅក្នុងរថយន្តបានបាត់បង់ជីវិតចំនួន ៤នាក់ក្នុងខណៈនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណរបស់ក្រុមគ្រួសារសព ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង១៣.៤០នាទី ថ្ងៃទី២២ ខែសីហាឆ្នាំ២០២១ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គឺបង្ករដោយខ្លួនឯងនៅ ចំណុចបង្កោលគីឡូម៉ែត្រលេខ២៥.លើផ្លូវជាតិលេខ៥៨ កន្លែងផ្លូវកែងខ្លាំង ស្ថិតនៅក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ រថយន្ត១គ្រឿងម៉ាកMAZDA PICH UPពណ៍ ស ពាក់ស្លាកលេខ MR SELLA បើកបរដោយឈ្មោះ គិម ហេង ភេទប្រុស អាយុ៥៥ឆ្នាំរស់នៅ ភូមិយាងថ្មី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរ៣នាក់
១.ឈ្មោះ គង់ វណ្ណា ភេទស្រី អាយុ៥៣ឆ្នាំ ២.ឈ្មោះ ហេង រ័ត្នណា ភេទស្រីអាយុ៦ឆ្នាំ ៣.ឈ្មោះ គិម ធា ភេទស្រីអាយុ ៤២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅធ្លា់ក់ទឹកស្រះ បណ្តាលអោយស្លាប់ទាំង០៤នាក់នៅនិងកន្លែងកើតហេតុតែម្តង មូលហេតុ (បើកបរល្បឿនលឿនក្នុងស្ថានភាពផ្លូវកែង)៕SPS