កុងតឺន័របើកបុកម៉ូតូពីក្រោយស្លាប់ក្មេងស្រី២នាក់និងរបួស២នាក់នៅលើកំណាត់ផ្លូវជាតិលេខ១ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ នៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល រវាងរថយន្តកុងតឺន័រនិងម៉ូតូបណ្តាលឱ្យស្លាប់ពីរនាក់និង២នាក់ទៀតរងរបួសស្រាល នាថ្ងៃអាទិត្យទី២២សីហាឆ្នាំ២០២១ម៉ោង០៩និង៤៥នាទីនេះ។

សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូ០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1Q-8414 ជិះគ្នា០៤នាក់បើកបរដោយ ១-ឈ្មោះ វ៉ា ចាន់ថាន់ ភេទស្រី អាយុ១៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ,២-ឈ្មោះផល រតនា ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ(ជិះពីក្រោយឈ្មោះវ៉ា ចាន់ថាន់),៣-ឈ្មោះ រឿន លក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ(ជិះពីក្រោយឈ្នោះ ផល រតនា)និង៤-ឈ្មោះ ព្រៀក ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ជិះពីក្រោយឈ្មោះរឿន លក្ខិណា)មានទិសដៅអ្នកលឿង-ភ្នំពេញមានគោលបំណងទៅលេងនៅវត្តអង្គរជ័យ។

លុះពេលបើកម៉ូតូមកដល់កន្លែងកើតត្រូវបានរថយន្តកុងតឺន័រ១គ្រឿងមិនស្គាល់អត្តសញ្ញាណ បុកចំពីខាងក្រោយបណ្តាលឱ្យដួលម៉ូតូ ហើយរថយន្តកិនពីលើបណ្តាលឱ្យស្លាប់ក្មេងស្រីពីរនាក់និងរងរបួសស្រាលពីរនាក់ត្រូវបានសាច់ញាតិយកមកព្យាបាលនៅមន្ទីពេទ្យឃុំបន្ទាយដែក។ ចំណែកម៉ូតូខូចខាតស្រាលត្រូវបានជំនាញផ្នែកចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយធ្វើការវាស់វែងនិងយកមករក្សាទុកជាភស្តុតាង តាមនីតិវិធី។ឯសពក្មេងស្រីពីនាក់កម្លាំងប៉ូលិសជំនាញចរាចរណ៍ស្រុកកៀនស្វាយបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា «ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូឡើងលើខឿនថ្នល់ក៏ភ្លាត់កង់ម៉ូតូដួលទៅលើថ្នល់ ត្រូវរថយន្តកុងតឺន័របើកពីខាងក្រោយពុំបានមើលស្ថានភាពផ្លូវមានឧបសគ្គ ខាងមុខបានកិនក្មេងស្រីពីរនាក់ស្លាប់នៅកន្លែងកើតហេតុតែម្តងទៅ»៕ ដោយ ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *