ដោយៈ សេង ពិសិដ្ឋ
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ឯឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ព្រមទាំង ថ្នាក់ដឹក នាយទាហាន នាយទាហានរង នឹងពលទាហាន ទាំងអស់ចំណុះអោយទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់នូវអំណោយដ៍ថ្លៃថ្លា ផ្លែមៀន នឹងតាង៉ែន ជូនដល់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ នឹង ឯកឧត្ដម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និង ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងនោះដែ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចែកជូនដល់បងប្អូនកងកម្លាំងដែលនៅលើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ កម្ពុជា-ឡាវ យកទៅបរិភោគផងដែរ។
ទន្ទឹមនោះដែរ ឯឧត្ដម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នឹងថ្នាក់ដឹងនាំ នាយទាហាន នាយទារង នឹងពលទាហាន ទាំងអស់គ្នាដែលជាកងកម្លាំងចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ សម្តេច តេជោ និង សម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត និងសូមគោរពជូនពរ សម្តេចទាំងទ្វេរ និងថ្នាក់ដឹកនាំទាំងអស់ សូមប្រកបតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លាងឃ្លាតឡើយ ជៀសឲ្យរួចផុតពីជម្ងឺកូវិដ១៩ដ៍កាចសាហាវនេះផងដែរ៕